Atletico Madrid បានត្រៀមលក្ខណៈសម្រាប់ការប្រជែងមួយផ្សេងទៀតទៅលើពានក្របខ័ណ្ឌ La Liga នៅរដូវកាលនេះ តាមរយៈការរក្សាទុកកីឡាករដ៏មានទេពកោសល្យបំផុតរបស់ខ្លួន និងបង្កើតក្រុមដ៏រឹងមាំមួយ ស្របពេលដែលគូប្រជែង Real Madrid និង Barcelona មិនសូវមានភាពមមាញឹកក្នុងទីផ្សារដោះដូរកីឡាករឡើយ។

ការបង្ហាញពីជំហរដ៏រឹងមាំបំផុតរបស់ក្រុម Atletico បានធ្វើឲ្យខ្សែប្រយុទ្ធ Antoine Griezmann លុបចោលការផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯក Barcelona កាលពីឆ្នាំមុន ស្របពេលដែលពួកគេក៏បានបង្ខាំងការចាប់អារម្មណ៍ផ្សេងៗទៅលើអ្នកចាំទី Jan Oblak និងខ្សែការពារ Diego Godin ផងដែរ។ ពួកគេបានចំណាយប្រាក់ក្នុងតម្លៃខ្លួនជាកំណត់ត្រាដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Thomas Lemar ក្នុងទឹកប្រាក់ ៦៥លានអឺរ៉ូ (ស្មើនឹង៧៤លានដុល្លារអាមេរិក) ស្របពេលដែលពួកគេក៏បានពង្រឹងក្រុមតាមរយៈការនាំយកខ្សែបម្រើ Gelson Martins និង Rodrigo ខ្សែការពារកូឡុំប៊ី Santiago Arias និងខ្សែប្រយុទ្ធអន្តរជាតិក្រូអាស៊ី ផងដែរ។

ការចូលរួមរបស់ខ្សែបម្រើស្លាបរបស់ Lemaar ពីក្លិប AS Monaco បង្ហាញពីការពង្រឹងក្នុងតំបន់ប្រយុទ្ធក្នុងក្រុមរបស់លោក Diego Simeone ដែលបានបង្កើតភាពជោគជ័យក្នុងក្រុមរបស់លោកទៅលើការមានតំបន់ការពារយ៉ាងរឹងមាំ ក្នុងរយៈពេល៥រដូវកាលក្នុងចំណោម៦រដូវកាលចុងក្រោយ។ ខ្សែការពារ Juanfran បានឲ្យដឹងថា៖ «យើងមានក្រុមដ៏អស្ចារ្យមួយ ខណៈដែលក្លិបនេះ បានបំពេញការងារដ៏អស្ចារ្យដើម្បីរក្សាទុកកីឡាករដ៏សំខាន់បមផុត ក៏ដូចជាចុះហត្ថលេខាជាមួយនឹងកីឡាករសំខាន់ៗជាច្រើន»៕