នៅក្នុងទីក្រុងតូចមួយរបស់អ៊ីតាលីដែលមានដង់ស៊ីតេប្រជាជនចំនួន ៤.000នាក់មានអ្នកគាំទ្ររហូតដល់ទៅចំនួន ៥000នាក់បានប្រមូលផ្ដុំគ្នានៅកីឡាដ្ឋានដើម្បីទស្សនាកំពូលស៊ូភើស្តា Cristiano Ronaldo ដែលស៊ុតបញ្ចូលទីនៅនាទីទី៨ សម្រាប់ការបង្ហាញខ្លួនលើកដំបូង នៅក្នុងឯកសណ្ឋានអាវក្រុមស្រ្តីជរា Juventus។

ការប្រកួតមិត្តភាពដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ របស់ក្លិបបានធ្វើឡើងក្នុងជំនួបជាមួយក្រុម Juventus U21 នៅភូមិតូចមួយឈ្មោះថា Villar Perosa ជិតនិងទីក្រុង Turin។ Ronaldo ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យមាន វ័យ ៣៣ឆ្នាំរូបនេះ បានចុះហត្ថលេខាផ្ទេរពីក្រុមអធិរាជស Real Madrid ក្នុងតម្លៃ ៩៩,២លានផោន កាលពីខែកក្កដាបានស៊ុតបាល់បញ្ចូលទីគ្រាប់ទីមួយ និងបានបង្កើតឪកាសស៊ុតបញ្ចូលទីមួយផ្សេងទៀត(Assist) កាលពីថ្ងៃអាទិត្យដើម្បីទទួលជ័យជម្នះលើក្រុម Juventus U21 ក្នុងលទ្ធផល ៥-0។

ប៉ុន្តែការប្រកួតត្រូវបានចាត់ទុកជាមិនបានការក្រោយពេល ប្រកួតបាន ៧២នាទី ដោយសារតែអ្នកគាំទ្របានរត់ចូលពេញទីលានប្រកួត។ អ្វីដែលជារឿងគួរកត់សម្គាល់គឺ ខ្សែការពារ Leonardo Bonucci ដែលបានចុះហត្ថលេខាផ្ទេរមកចូលរួមជាមួយក្រុម Juventus វិញក្រោយពីបានចំណាយពេល ១រដូវកាលលេងអោយក្រុម AC Milan ត្រូវបានប្រិយមិត្តគាំទ្រសំដកយកខោក្នុងរបស់គេផងដែរ ។
Cristiano Ronaldo ស៊ុតគ្រាប់បាល់ដំបូងអោយក្រុម Juventus
អត្ថបទទាក់ទង
