លោក Naletilic បាននិយាយប្រាប់សារព័ត៌មាន Tuttosport៖ “Modric មិនត្រឹមតែគិតចង់ទៅចូលរួមជាមួយ Inter នោះទេ គេថែមទាំងសប្បាយរីករាយទៀតផង ចំពោះតួនាទីដ៏ធំរបស់គេនៅក្នុងក្លឹបនោះ”។

លោកភ្នាក់ងាររូបនេះ បានបន្ត៖ “ខ្ញុំមានអារម្មណ៍ថា មិនយូរមិនឆាប់ទេ Modric នឹងទៅលេងនៅអ៊ីតាលី។ តាមពិតទៅ នៅមុនគេធំដឹងក្ដី គេតាមដានបាល់ទាត់ Serie A”។
កន្លងទៅថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានចុះផ្សាយថា ខ្សែបម្រើវ័យ ៣២ឆ្នាំ Modric ចង់ចាកចេញពីក្លឹប Real Madrid ដើម្បីចូលរួមជាមួយក្លឹប Inter Milan។

Modric បានមកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១២ និងបានអភិវឌ្ឍខ្លួនរហូតត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនចាត់ទុកថាស្ថិតក្នុងចំណោមខ្សែបម្រើល្អបំផុតលើលោក។ ក្នុងរយៈពេល ៧ រដូវកាលនៅក្លឹប កីឡាករលេងបានសរុប ២៥៧ ប្រកួត និងស៊ុតចូល ១៣ គ្រាប់។
ក្នុង World Cup ២០១៨ ខ្សែបម្រើ Modric នៅតែបានបន្តបង្ហាញទម្រង់លេងល្អរបស់ខ្លួន។ កីឡាករបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមជម្រើសជាតិក្រូអាតឲ្យឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីមួយនេះ៕
Via :news.sabay
