អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានចេញមកក្រៅស្វែងរកអាហារពេលល្ងាចនៅភោជនីយដ្ឋានថ្មីរបស់ខ្លួនឈ្មោះថា Tast មានទីតាំងនៅកណ្ដាលទីក្រុង Manchseter កាលពីល្ងាចថ្ងៃអង្គារ។

Guardiola បានរួមដំណើរជាមួយភរិយាអ្នកស្រី Cristina Serra ដែលមនុស្សគ្រប់គ្នាមិនសូវបានស្គាល់មុខ។ សម្រាប់ភោជនីយដ្ឋានថ្មីខាងលើ Pep បានវិនិយោគជាមួយនាយកប្រតិបត្តិនិងនាយករបស់ក្លឹប Man City លោក Ferran Soriano និងTxiki Begiristain។
ជាការពិតអ្នកគាំទ្រជាច្រើនកម្រឃើញ Guardiola បណ្ដើរភរិយាដើរចេញមកតាមផ្លូវសាធារណបែបនេះណាស់ ដោយអ្នកខ្លះសឹងនឹងមិនស្គាល់មុខផង។ Pep និងអ្នកស្រី Cristina Serra បានរៀបការជាមួយគ្នាកាលពីឆ្នាំ២០១៤ មានកូនប្រុសស្រី៣នាក់ឈ្មោះថា Valentina Guardiola, Maria Guardiola និង Marius Guardiola៕


