ខ្សែបម្រើ Saul Niguez និង Koke សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នានៅនាទីបន្ថែម ១៥នាទី ២ដង ខណៈដែលក្រុម Atletico Madrid បានធ្វើការវាយបកដើម្បីផ្តួលក្រុមស្ថិតក្នុងទីក្រុង Real Madrid ក្នុងលទ្ធផល ៤-២ និងឈ្នះពាន UEFA Super Cup ក្នុងទីក្រុង Tallinn កាលពីថ្ងៃពុធ ខណៈដែលលោក Julen Lopetegui បានរងបរាជ័យនៅថ្ងៃបើកឆាកជាមួយនឹងក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ។

Soccer Football – Super Cup – Real Madrid v Atletico Madrid – Lillekula Stadium, Tallinn, Estonia – August 15, 2018 Atletico Madrid celebrate with the trophy after winning the Super Cup REUTERS/Maxim Shemetov


Real ហាក់ស្ទើរតែត្រូវឈ្នះពាននេះទៅហើយ ក្នុងការប្រកួតផ្លូវការជាលើកទី១ របស់ពួកគេ ចាប់តាំងពីការចាកចេញរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោកគ្រូបង្វឹក
Zinedine Zidane នៅពេលដែលខ្សែការពារ Sergio Ramos បានស៊ុតបាល់ប៉េណាល់ទីដើម្បីជួយឲ្យពួកគេនាំមុខ ២-១ ក្នុងតង់ទី២។ គ្រាប់បាល់នោះបានកើតឡើង ក្រោយពីខ្សែប្រយុទ្ធ Karim Benzema តាមស្មើគ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Diego Costa ក្នុងរដ្ឋធានីរបស់ប្រទេសអេស្តូនី ប៉ុន្តែ Costa បានជួយឲ្យក្រុមរបស់លោក Diego Simeone តាមស្មើវិញដើម្បីបង្ខំឲ្យឈានដល់នាទីបន្ថែម១៥នាទី២ដងតែម្តង។

បន្ទាប់មក ក្រុមរបស់លោក Simeone បានបង្ហាញពីទម្រង់លេងកាន់តែរឹងមាំនៅនាទីបន្ថែម ១៥នាទី ២ដង ខណៈដែលពួកគេបានឈ្នះយុទ្ធនាការនេះ ដែលជាការប្រកួតប្រចាំឆ្នាំរវាងក្រុមម្ចាស់ជើងឯក Champions League និង Europa League ជាលើកទី៣ ក្នុងរយៈពេល ៩រដូវកាល។ ខ្សែប្រយុទ្ធ Antoine Griezmann របស់ Atletico បានឲ្យដឹងថា៖ «ខ្ញុំបានបន្តនៅ Atletico ពីព្រោះគម្រោងនេះពិតជាគម្រោងដ៏ល្អ។ ខ្ញុំមានការជឿជាក់លើក្លិបនេះ និងលើគ្រូបង្វឹក ហើយខ្ញុំបានឃើញនៅរាត្រីនេះ ខ្ញុំមិនគិតខុសឡើយ»៕

” rel=”noopener” target=”_blank”>