២ថ្ងៃក្រោយបានប្រកាសជាផ្លូវការ ដែលជាសមាជិកថ្មីនៃក្រុម Melbourne Victory សមាជិកនៃក្រុមជម្រើសជាតិជប៉ុននៅ World Cup, Keisuke Honda បានចូលខ្លួនហ្វឹកហាត់លើកដំបូងជាមួយក្លឹប។

រំលឹកថា Honda បានចុះហត្ថលេខាលេងឲ្យក្លឹបជើងឯក នៅក្នុងក្របខណ្ឌកំពូលអូស្ត្រាលី A-League នេះ ក្រោយពីបានជួយឲ្យក្រុមជម្រើសជាតិជប៉ុនឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៅ World Cup 2018 នឹងបានប្រកាសចូលនិវត្តន៍ផងដែរ ក្រោយចប់យុទ្ធនាការនៅរុស្ស៊ី។ បុរសវ័យ ៣២ឆ្នាំរូបនេះទទួលបានកុងត្រារយៈពេល ១មួយឆ្នាំដោយទទួលបាន ២លានដុល្លារអាមេរិក និងជាបុរសនៅអាស៊ីមុនគេដែលស៊ុតបញ្ចូលទីបាន ៣ព្រឹត្តិការណ៍នៅ World Cup ខណៈដែលគេបង្ហាញខ្លួនបាន ៩៨លើក និងស៊ុតបាន ៣៧គ្រាប់ឲ្យក្រុមជម្រើសជាតិ។

ហើយអ្វីដែលកាន់តែពិសេសនោះគឺ Keisuke Honda ទទួលបានតំណែងជាអ្នកចាត់ការទូទៅ នៃក្រុមជម្រើសជាតិកម្ពុជាផងដែរកាលពីថ្ងៃអាទិត្យទី១២ សីហាកន្លងមកក្នុងការប្រកាសជាផ្លូវការ នៃសហព័ន្ធបាល់ទាត់កម្ពុជានៅសណ្ឋាគារ Le Royal។ គួរបញ្ជាក់ថា Honda ចាប់ផ្ដើមអាជីពដំបូងជាមួយនឹងក្រុម Nagoya Grampus នៅប្រទេសជប៉ុន មុនពេលបោះជំហ៊ានចូលក្នុងតំបន់អឺរ៉ុប ដែលជាកន្លែងគេជោគជ័យជាមួយក្រុម VVV-Venlo នៅហូឡង់បន្តទៅកាន់ទឹកដីរុស្ស៊ី CSKA Moscow និងទឹកដីអ៊ីតាលី AC Milan មុនផ្លាស់ចុងក្រោយទៅកាន់ក្លឹបម៉ិកស៊ិក Pachuca រដូវកាលមុនផងដែរ។

ឆ្នាំទៅ Melbourne បញ្ចប់នៅលេខ៤ មានសិទ្ធ Playoff ហើយឈ្នះ Adelaide United 2-1 មុនបន្តមកកាន់ Semi-Final Playoff យកឈ្នះក្រុម Sydney FC ថែមម៉ោង 3-2 នឹងឡើងមកវគ្គ Grand Final យកឈ្នះ Newscatle Jet 1-0។ រដូវកាលថ្មីមាន ១០ក្លឹបដដែលដោយលេង ៣ជើងមាន ២៧ប្រកួត៕

Via: BTV
កីឡាករ Honda ចូលហ្វឹកហាត់លើកដំបូងជាមួយក្លឹបថ្មី Melbourne Victory
អត្ថបទទាក់ទង
