ក្រុមម្ចាស់ជើងឯក La Liga ក្រុម Barcelona បានចាប់ផ្តើមការប្រកួតរដូវកាលថ្មីសប្តាហ៏ដំបូងជាមួយជ័យជម្នះ ៣-0 លើក្រុមភ្ញៀវ Alaves កាលពីថ្ងៃសៅរ៍។

Messi ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ La Liga កាលពីរដូវកាលមុនចំនួន ៣៤គ្រាប់ បានបំបែកជញ្ជាំងការពាររបស់ក្រុមភ្ញៀវនៅនាទីទី៦៤ ដោយការស៊ុតបញ្ចូលទីបាល់ Free kick និងជាគ្រាប់បាល់ស៊ុតបញ្ចូលទីគ្រាប់ទី៦០០០ សម្រាប់ក្រុមអ្នកមានបុណ្យ មុនពេលខ្សែបម្រើប្រេស៊ីល Phippe Coutinho បន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៨៣ ខណៈដែលតារាឆ្នើម Messi ដដែលបានបន្ថែមគ្រាប់បាល់ទី៣នៅនាទីទី ៩០+២មុនបញ្ចប់ការប្រកួត។

Barca និងក្រុម Levante ព្រមទាំង Real Sociedad សុទ្ធតែទទួលបានជ័យជំនះបីពិន្ទុរៀងខ្លួន ខណៈក្រុម Real Madrid បានផ្តួល Getafe ២:0 កាលពីថ្ងៃអាទិត្យ ស្របពេលក្រុម Atletico Madrid និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Valencia នៅថ្ងៃចន្ទ។
តារាឆ្នើម Messi នឹង Coutinho ជួយអោយ Barcelona ផ្តួល Alaves ៣:0(Video)
អត្ថបទទាក់ទង
