កីឡាករប្រវត្តិសាស្រ្តនៅក្របខ័ណ្ឌ Premier League និងជាវីរបុរសក្រុម Newcastle United លោក Alan Shearer បានផ្តោតការចាប់អារម្មណ៏ និងស្ងើចសរសើរ ព្រមទាំងមានជំនឿថាខ្សែប្រយុទ្ធ Aguero របស់ក្រុមជម្រើសជាតិអាហ្សង់ទីន គឺជាកីឡាករបរទេសល្អបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុម Manchester City ដែលកំពុងលេងនៅលីកកំពូលអង់គ្លេសនាពេលបច្ចុប្បន្ននេះ។

នៅក្របខណ្ឌ Premier League មិនទាន់មានកីឡាករណាមួយស៊ុតបញ្ចូលទីច្រើនជាង ២៦០គ្រាប់ដើម្បីបំបែកកំនត់ត្រា អតីតខ្សែប្រយុទ្ធអង់គ្លេស Shearer រូបនេះទេ ប៉ុន្តែ Aguero កំពុងតែ មានភាពរីកចម្រើនដូចដែលវីរបុរសក្រុម Arsenal កីឡាករ Thierry Henry ធ្លាប់ធ្វើបាននាពេលកន្លងមកដូច្នេះដែរ។ ក្រោយផ្ទេរពី Atletico Madrid មកចូលរួមជាមួយ Manchester City កាលពីឆ្នាំ២០១១ Aguero បានស៊ុតបញ្ចូលទីបាន ១៤៦គ្រាប់នៅក្របខណ្ឌ Premier League។

ជ័យជម្នះស៊ុតបញ្ចូលទីរហូត ៣គ្រាប់របស់ Aguero ក្នុងជំនួបរវាង Huddersfield Town ក្នុងលទ្ធផល ៦-១ កាលពីថ្ងៃអាទិត្យបានធ្វើឱ្យ Aguero នាំមុខអតីតខ្សែប្រយុទ្ធរបស់ក្រុម Arsenal កីឡាករ Henry និង Manchester United Robin van Persie ក្នុងនាមកីឡាករដែលមានសមត្ថភាព និងទទួលបានជោគជ័យបំផុតនាពេលនេះ។
Alan Shearer: Aguero គឺជាខ្សែប្រយុទ្ធអន្តរជាតិល្អបំផុត
អត្ថបទទាក់ទង
