កីឡាការិនីចិន Liu Xiang បានបង្កើតឲ្យមានរាត្រីដ៏រំភើបមួយក្នុងការប្រកួតកីឡាហែលទឹកនៃព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games តាមរយៈការបំបែកកំណត់ត្រាពិភពលោកក្នុងវិញ្ញាសាហែលទឹកនារី បែបកង្កែបចម្ងាយ ៥០ម៉ែត្រ កាលពីថ្ងៃអង្គារ។ កីឡាការិនីវ័យ ២១ឆ្នាំរូបនេះ បានបង្កើតកំណត់ត្រាថ្មីដ៏ល្អបំផុតជាលើកទី១ ក្នុងរយៈពេល៦ថ្ងៃ ក្នុងទីក្រុងហ្សាការតា តាមរយៈការឈ្នះមេដាយមាស ដោយថិរវេលា ២៦,៩៨វិនាទី ខណៈដែលនេះគឺជាលើកទី១ ហើយដែលស្ត្រីម្នាក់បានប្រើប្រាស់ថរិវេលាតិចជាង ២៧វិនាទី។

កីឡាការិនីជប៉ុន Rikako Ikee បានបង្កើតកំណត់ត្រាក្នុងការប្រកួតលើវិញ្ញាសាហែលទឹកបែបមេអំបៅចម្ងាយ ១០០ម៉ែត្រ ដើម្បីឈ្នះមេដាយមាសជាលើកទី៤របស់នាងក្នុងរយៈពេល៣ថ្ងៃ ខណៈដែលកីឡាករចិន Sun Yang បានឈ្នះមេដាយមាសជាលើកទី៣របស់គេ ស្របពេលគូប្រជែងក្នុងតំបន់អាស៊ីទាំង២ប្រទេសនេះ បានប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវិញ្ញាសាហែលទឹក។

Liu បានធ្វើល្អប្រសើរជាងកំណត់ត្រាកាលពីមុនរបស់មិត្តភាពជាតិរបស់គេគឺ Zhao Jing ដែលបានបង្កើតកំណត់ត្រាពិភពលោកដ៏ល្អបំផុតកាលពីឆ្នាំ២០០៩។ អតីតម្ចាស់មេដាយសំរឹទ្ធពិភពលោករូបនេះបានឲ្យដឹងថា៖ «វាដូចជាការសុបិនមួយអ៊ីចឹង។ ខ្ញុំមិនបានរំពឹងទុកថា នឹងធ្វើបានបែបនោះឡើយ។ ខ្ញុំបានបង្កើតកម្រិតសមត្ថភាពរបស់ខ្ញុំបានយ៉ាងល្អក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយខ្ញុំគិតថា ការបង្កើនកម្រិតកាន់តែខ្លាំងនោះបានបង្កើតឲ្យមានភាពផ្សេងគ្នា»។ កីឡាការិនីចិន Fu Yuanhui បានឈ្នះមេដាយប្រាក់ក្នុងថិរវេលា២៧,៦៨វិនាទី ខណៈដែលកីឡាការិនីជប៉ុន Natsumi Sakai បានឈ្នះមេដាយសំរឹទ្ធ៕