ថ្ងៃប្រកួតដំបូងរបស់ Cristiano Ronaldo ឲ្យក្លឹបថ្មី Juventusបានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាតាមទូរទស្សន៍នៅអ៊ីតាលីដល់ទៅ២,៣លាននាក់។

អ្នកទស្សនាលាននាក់បានបើកទូរទស្សន៍មើល Ronaldo បង្ហាញខ្លួនផ្លូវការជាលើកដំបូងឲ្យ Juventus ពេលដែលពួកគេបានយកឈ្នះ Chievo Verona ៣-២ កាលពីថ្ងៃសៅរ៍។ តាមការឲ្យដឹងអ្នកទស្សនា ២ ៣៣០ ២៣៤នាក់បានមើលការប្រកួតរបស់ Ronaldo ពេញ៩០នាទីក្នុងកីឡដ្ឋាន Stadio Bentegodi។

សម្រាប់ការប្រកួតខាងលើអតីតកីឡាកររបស់ Man Utd មិនអាចរកគ្រាប់បាល់បានទេ ប៉ុន្តែអរគុណដល់ Federico Bernardeschi ដែលរកបានគ្រាប់ចុងក្រោយជួយឲ្យ Juventus ទទួលបានជ័យជម្នះ។ ជាការពិតវត្តមានរបស់ Ronaldo ទៅ Juventus ពិតជាទាក់ទាញអ្នកគាំទ្រនៅអ៊ីតាលី។ តែសម្រាប់នៅ Real Madrid វិញ នៅប្រកួតបើកឆាករបស់ពួកគេកាលចុងសប្ដាហ៍បានធ្លាក់ចំនួនអ្នកទស្សនាយ៉ាងច្រើននៅកីឡដ្ឋាន Santiago Bernabeu ព្រោះតែគ្មាន Ronaldo៕
ប្រភពពី: Sabay
នៅអ៊ីតាលី ២,៣លាននាក់ ទស្សនាតាមទូរទស្សន៍ប្រកួតដំបូងរបស់ Ronaldo
អត្ថបទទាក់ទង
