ប្រធានក្រុមស្ទាំងខៀវ Crystal Palace កីឡាករ Luka Milivojevic បានសម្រេចចិត្តដកខ្លួនចេញពីក្រុមជំរើសជាតិស៊ែប៊ីដោយសារតែគាត់បានរិះគន់ការសំរេចចិត្តរបស់គ្រូបង្វឹកនៅកំលុងព្រឹត្តការណ៏ World Cup ២០១៨ នៅប្រទេសរុស្សីនាពេលកន្លងមក។ Milivojevic បង្ហាញលេងយ៉ាងល្អសម្រាប់ក្រុមរបស់គាត់នៅក្នុងការប្រកួតពីរលើកនៃរដូវកាល Premeir League(២០១៨-២០១៩) អោយ Crystal Palace រួមទាំងការ ស៊ុតបាល់ពីន័យ Freekick ដ៏ល្អមួយ ប៉ុន្តែត្រូវបានសង្គ្រោះយ៉ាងល្អដោយអ្នកចាំទី Alisson ក្នុងជំនួបបរាជ័យកាលពី ថ្ងៃចន្ទ ជាមួយហង្សក្រហម Liverpool។

ទោះជាមានការសម្រេចចិត្តបែនេះក្តី គ្រូបង្វឹកក្រុមជម្រើសជាតិស៊ែប៊ីហាក់ដូចជាមិនខ្វល់ពីទំរង់លេងរបស់ខ្សែបម្រើរូបនេះទេ ប៉ុន្តែនៅតែមានសុទិដ្ឋិនិយម ក្នុងការដឹកនាំក្រុមដដែល។ Milivojevic បានបង្ហាញទម្រង់លេងអោយក្រុមជម្រើសជាតិស៊ែប៊ី ៣០ប្រកួត បានរិះគន់ទម្រង់ដឹកនាំក្រុមរបស់គ្រូបង្វឹកលោក Mladen Krstajic សម្រាប់ការបរាជ័យក្នុងលទ្ធផល ២:0 ជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងវគ្គជម្រុះតាមពូល World Cup ២០១៨។

ខ្សែបម្រើវ័យ ២៧ឆ្នាំ Milivojevic រូបនេះបាននិយាយថាៈ អ្នកចាត់ការទូទៅរបស់យើងមានគំនិតផ្ទាល់ខ្លួនរបស់គាត់ និងជាអ្វីដែលគាត់ចង់សាកល្បងហើយនៅទីបំផុតយើងបានបរាជ័យ។ ជាមួយបទពិសោធន៏ដែលយើងមានយើងអាចនិងទទួលលទ្ធផលល្អនៅ ១៥នាទីចុងក្រោយ។ បច្ចុប្បន្ន Milivojevic បានសម្រេចចិត្តមិនចូលរួមក្នុងការប្រកួតក្នុងក្របខ័ណ្ឌ UEFA Nations League ជាមួយក្រុមជម្រើសជាតិ Lithuania និងក្រុមជម្រើសជាតិ Romania នាពេលខាងមុខឡើយ ។

Luka Milivojevic លាលែងពីក្រុមជម្រើសជាតិបូស្នី ក្រោយរិះគន់គ្រូបង្វឹកនៅ World Cup
អត្ថបទទាក់ទង
