កីឡាករ​ហែលទឹក​ Joseph Isaac Schooling ឈ្នះ​បាន​មេដាយ​មាស​ទី​មួយ​ឲ្យ​​សិង្ហបុរី ក្នុង​ព្រឹត្តិការណ៍ 2018 Asian Games វិញ្ញាសា​ហែល​​មេអំបៅ​​១០០​ម៉ែត្រ​បុរស​កាល​ពី​ល្ងាច​ម្សិលមិញ។

ម្ចាស់​មេដាយ​មាស​អូឡាំពិក​២០១៦​ រូប​នេះ​ក៏​បាន​បំបែក​​ថេរវេលា​ក្នុង​វិញ្ញាសា​នេះ​ដោយ​ធ្វើ​បាន​៥១:០៤​វិនាទី ខណៈ​កំណត់ត្រា​ចាស់​គឺ​៥១:៧៦​វិនាទី។ ជ័យជម្នះ​នេះ Schooling បាន​​យក​ឈ្នះ​កីឡាករ​ចិន Li Zhuhao ទទួល​បាន​មេដាយ​ប្រាក់​ប្រើ​ពេល​​៥១:៤៦​វិនាទី និង​កីឡាករជប៉ុន Yuki Kobori ប្រើ​ពេល​៥១​:៧៧​វិនាទី​ទទួល​បាន​មេដាយ​សំរឹទ្ធិ។

សិង្ហបុរី​​កំពុង​ឈរ​លេខ​១៩​នៃ​តារាង​មេដាយ​ ដោយ​មាន​មេដាយ​មាស​១ សំរឹទ្ធិ​៣​សរុប​​៤​គ្រឿង ខណៈ​ចិន​នៅ​​ចំណាត់​ថ្នាក់​លេខ​១​មាន​មេដាយ​សរុប​៩៨​គ្រឿង ៕ ​

Via :news.sabay