កីឡាការិនីជម្រើសជាតិកម្ពុជាខ្មែរ-អាមេរិក Jessa Khan បានឡើងវគ្គ១៦នាក់ចុងក្រោយហើយ បន្ទាប់ពីផ្តួលជើងខ្លាំងកីឡាការិនីថៃ Boonsorn Wuwannan ដោយពិន្ទដាច់ ១០០-០ ក្នុងប្រភេទទម្ងន់ -៤៩គីឡូក្រាមកីឡាជឺជិតស៊ូក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី។
ការប្រកួតនេះឃើញថា កីឡាការិនីកម្ពុជា Jessa Khan បានគ្រប់គ្រប់គ្រងការប្រកួតទាំងស្រុងរហូតដល់នាទីចុងក្រោយកីឡាការិនីថៃចុះចាញ់តែម្តងដែលកត្តានេះហើយធ្វើឲ្យកីឡាការិនីកម្ពុជាទទួលបានពិន្ទុ១០០ពេញតែម្តង។

កីឡាការិនី Jessa Khan
កីឡាការិនីកម្ពុជា Jessa Khan អាយុទើប១៦ឆ្នាំ កម្ពស់១.៥២ម៉ែត្រធ្លាប់មានបទពិសោធច្រើន និងឈ្នះមេដាយមាសកម្រិតអន្តរជាតិជាច្រើន ប៉ុន្តែក្នុងកំណត់ត្រារបស់កីឡាទ្វីបអាស៊ីមិនមានបង្ហាញឡើយ។
កីឡាការិនីថៃ Suwanan អាយុ២២ឆ្នាំ កម្ពស់១.៥៣ម៉ែត្រជាជើងខ្លាំង និងធ្លាប់មានបទពិសោធច្រើនលើឆាកអន្តរជាតិ។ កីឡាការិនីថៃរូបនេះធ្លាប់ទទួលបានចំណាត់លេខ៣ចំនួន២ដងក្នុងការប្រកួតជឺជិតស៊ូពិភពលោកឆ្នាំ២០១៧ និងចំណាត់ថ្នាក់លេខ៥កាលពីឆ្នាំ២០១៥។ ចំណែកការប្រកួតជើងឯកជឺជិតស៊ូអាស៊ី នាងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ចំនួន៣ដងក្នុងឆ្នាំ២០១៧ និង២០១៨ ព្រមទាំងលេខ៣ចំនួន២ដងក្នុងឆ្នាំ២០១៧ និង១៨។

Jessa Khan និង Suwanan ត្រូវប្រកួតក្នុងវិញ្ញាសាទម្ងន់ -៤៩គីឡូក្រាម។ ពេលនេះកីឡាការិនីកម្ពុជាឡើងដល់វគ្គ៨នាក់ចុងក្រោយហើ់យ បន្ទាប់ពីកីឡាការិនីចិនបោះបង់ការប្រកួតក្នុងវគ្គ១៦នាក់ចុងក្រោយ៕
Via :news.sabay
