អះអាងនៅក្នុងសន្និសីទសារព័ត៌មានរបស់លោកកាលពីថ្ងៃព្រហស្បតិ៍។ គ្រូបង្វឹកក្រុម Everton លោក Marco Silva បានបញ្ជាក់ថា កីឡាករចំណូលថ្មីពីររូបមកពីក្លិប Barcelona គឺ Andre Gomes និង Yeri Mina នឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខែកញ្ញាខាងមុខពោល គឺក្រោយពីការសម្រាកជាលក្ខណៈអន្ដរជាតិ។

ខ្សែការពារសញ្ជាតិកូឡុំប៊ី Mina វ័យ ២៣ឆ្នាំដែលបានមកដល់កីឡាដ្ឋាន Goodision Park នៅថ្ងៃទី៩ ខែសីហាក្នុងតម្លៃ ៣១,៧លានអឺរ៉ូ ខណៈពេលដែលខ្សែបម្រើព័រទុយហ្គាល់កីឡាករ Gomes ក៏បានផ្លាស់មកចូលរួមព្រមគ្នាជាមួយក្រុមនៅលីកកំពូលអង់គ្លេសលើកិច្ចសន្យាខ្ចីជើងរយៈពេលវែង។

អតីតគ្រូបង្វឹកក្រុម Watford លោក Silva បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា យើងនឹងមើលឃើញពួកគេទាំងពីរចូលប្រកួត នៅសប្តាហ៏ក្រោយ។ Mina និង Gomes ដែលបានខកខានការប្រកួតលីកចំនួនពីរលើករួចមក ហើយសម្រាប់ការបើករដូវកាលថ្មី Premier League ស្របពេលក្រុម Everton បានប្រកួតបើករដូវកាលស្មើជាមួយក្រុម Wolverhampton ២:២ និងសប្តាហ៏មុនបានផ្តួលក្រុម Southampton ដោយលទ្ធផល ២:១ ។
Yerry Mina ព្រមទាំង Andre Gomes និងចូលលេងអោយក្រុម Everton នៅខែក្រោយ
អត្ថបទទាក់ទង
