ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី Mario Balotelli បានអះអាងថាបានទទួលសំណើពីក្លឹបចំនួន៥ ប៉ុន្តែទីបំផុតរូបគេបានសម្រេចចិត្តលេងជាមួយក្រុម Nice នៅលីកកំពូលបារាំង Ligue1 សម្រាប់រដូវកាលថ្មីបន្តទៀត។

កីឡាករវ័យ ២៨ឆ្នាំរូបនេះបានបង្ហាញពីហេតុផលរបស់គាត់ក្នុងការបន្តនៅ Allianz Riviera បានប្រាប់អោយដឹងថា ក្រោយពីការតែងតាំងលោក Patrick Vieira ជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម នោះបានផ្លាស់ប្តូរ ៨០ភាគរយនៃការសម្រេចចិត្តរបស់ខ្ញុំដែលជាកត្តាសំខាន់ក្នុងការសម្រេចចិត្តរបស់លោកដើម្បីលុបចោលការផ្តល់ជូនពិសេសពី Marseille និងជាមួយក្រុមនៅលីកកំពូលប្រទេសចិន។ Vieira ដែលបានចូលកាន់តំណែងកាលពីខែមិថុនាចង់អោយ Balotelli បន្តលេងអោយក្រុមនៅរដូវកាលថ្មីនេះទោះបីជាធ្លាប់បានរិះគន់រូបគេថាមិនបានបង្ហាញទម្រង់លេងល្អនៅ រដូវកាលមុនក៏ដោយ។

ប៉ុន្តែអតីតខ្សែប្រយុទ្ធ Inter, Manchester City និង Milan កីឡាករ Balotelli បានប្រាប់អោយដឹងថាៈ Vieara អតីតគ្រូបង្វឹកក្រុម New York City ជាបុគ្គល ការបញ្ចុះបញ្ចូលឱ្យរូបគេបោះបង់ការទទួលយកសំណើរពីក្លឹបផ្សេង។ Balotelli បន្តថាៈ ខ្ញុំបាននិយាយជាមួយ លោកផាទ្រីកជាមួយការផ្តល់ជូនសំណើរមករូបខ្ញុំ ខណៈដែលកិច្ចសន្យារបស់ខ្ញុំជាមួយក្លឹបនៅតែ សុពលភាពត្រឹម១រដូវកាលប៉ុណ្ណោះ។
កីឡាករ Balotelli ប្រាប់មូលហេតុដែលបន្តលេងអោយក្រុម Nice មួយរដូវកាលទៀត
អត្ថបទទាក់ទង
