លោក Jose Mourinho គ្រូបង្វឹករបស់ក្រុម Manchester United បានផ្តល់បទសម្ភាសន៏ ក្នុងសន្និសីទសារពត៌មាន និងត្រូវបានដកស្រង់នៅក្នុងគេហទំព័រ BBC មុនជំនួបការប្រកួតជាមួយក្រុម Tottenham HotSpur នាថ្ងៃសៅរ៏ថាៈ ខ្ញុំមិនមានបញ្ហាជាមួយនឹងអនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកទីផ្សារទិញដូរកីឡាកររបស់ក្រុម Man.U លោក Ed Woodward នោះទេ។

នៅក្នុងការផ្តល់បទសម្ភាសន៏ ៤នាទី និង ១៩វិនាទី លោក Mourinho បានអោយដឹងបន្តទៀតថា៖ ទំនាក់ទំនងរវាងខ្ញុំ និងគាត គឺមិនមានអ្វីដែលត្រូវចោត ហើយក៏មិនបានដឹងពីអ្វីដែលជាបញ្ហាត្រូវបានលើកឡើងនាពេលនេះដែរ។ ខ្ញុំមានអារម្មណ៏សប្បាយរីករាយក្នុងការចាប់ផ្តើមរដូវកាលប្រកួតដោយយកឈ្នះក្រុម Leicester City ប៉ុន្តែយើងមានអារម្មណ៏មិនល្អនោះទេ ក្រោយពីចាញ់ក្រុម Brighton ហើយសម្រាប់ការប្រកួតនៅរាត្រីជាមួយក្រុមភ្ញៀវ Tottenham យើងចង់ឃើញការប្រកួតមួយដែលក្រុមលេងបានល្អ និងជោគជ័យ បន្ទាប់ពីដកស្រង់បទពិសោធន៏នៃការបរាជ័យកាលពីសប្តាហ៏មុនរួចមក។

ប្រភព៖ BBC