ក្រុម Bayern Munich បានចាប់ផ្តើមរដូវកាលការពារតំណែងជើងឯក Bundesliga (២០១៨-២០០៩)របស់ខ្លួនជាមួយនឹងជ័យជម្នះលើក្រុមភ្ញៀវ Hoffenheim ក្នុងការប្រកួតលីកកំពូលជាលើកដំបូងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិក្រូអាត លោក Niko Kovac។

Thomas Muller បានតែតបញ្ចូលទីអោយក្រុមម្ចាស់ផ្ទះនាំមុខមុននៅនាទីទី២៣ មុនពេលកីឡាករ Adam Szalai បានស៊ុតបញ្ចូលទីតាមស្មើវិញនៅនាទីទី៥៧ តង់ទី២។ ប៉ុន្តែបន្ទាប់ពីកីឡាករខ្សែការពារក្រុម Hoffenheim បានបង្កកំហុស ធ្វើអោយខ្សែបម្រើស្លាប Robben ដួលនៅក្នុងតំបន់គ្រោះថ្នាក់ នាំអោយអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យ ១១ម៉ែត្រ ដល់កីឡាករខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នកកាត់សេចក្តីនៅនាទីទី៨២ មុនពេល Arjen Robben អតីតខ្សែប្រយុទ្ធអន្តរជាតិហូឡង់ស៊ុតបាល់គ្រាប់ទី៣ បញ្ចូលទីនៅនាទីទី៩០។ បញ្ចប់ការប្រកួត Bayern Munich ៣:១ Hoffenheim។

វាជាលទ្ធផលវិជ្ជមានមួយសម្រាប់ក្រុមម្ចាស់ជើងឯក Bayern Munich បានផ្តួលក្រុម Hoffenhiem ដែលបានបញ្ចប់រដូវកាលចាស់(២០១៧-២០១៨)ក្នុងចំណាត់ថ្នាក់លេខ៣ ប៉ុន្តែទោះបីទទួលបានជ័យជំនះនៅការប្រកួតដំបូងរដូវកាលថ្មីនេះ ក្រុម Bayern munich ជួបនៅបញ្ហាមួយ នៅពេលខ្សែបម្រើស្លាប Kingsley Coman ត្រូវបានចាកចេញពីការប្រកួតដោយសារតែរងរបួសជង្គង់ ។

Kovac ដែលជាគ្រូបង្វឹករបស់ក្រុម Eintracht Frankfurt កាលពីរដូវកាលមុនបានទទួលជោគជ័យសម្រាប់ការដឹកនាំប្រកួតជាលើកដំបូងនៅក្របខណ្ឌ Bundesliga ដោយបន្តវេនពីអតីតគ្រូបង្វឹកជើងចាស់ Jupp Heynckes ជាអ្នកចាត់ការទូទៅរបស់ក្លិប Bayern Munich ។

ប្រភព៖ BBC