ជប៉ុនបានឈ្នះ ជើងឯកពានរង្វាន់ពិភពលោក FIFA U-20 សំរាប់កីឡាការិនី អាយុក្រោម ២០ឆ្នាំរបស់ពួកគេជាលើកដំបូងកាលពីថ្ងៃសុក្រជាមួយនឹងជ័យជម្នះ ៣-១ លើក្រុមជម្រើសជាតិកីឡាការិនីអេស្ប៉ាញនៅក្នុងវគ្គផ្តាច់ព្រ័ត្រ និងជាលើកដំបូងនៅទីក្រុង Vannes ភាគខាងលិចប្រទេសបារាំង កាលពីល្ងាចថ្ងៃសុក្រ។ លទ្ធផលនេះបានធ្វើអោយជប៉ុនក្លាយជាប្រទេសនៅទ្វីបអាស៊ីទី២ ដែលបានឈ្នះពាននេះ បន្ទាប់ពីកូរ៉េខាងត្បូងបានឈ្នះពាននេះ កាលពីពីរឆ្នាំមុន(២០១៦)ក្នុងនាមប្រទេសប៉ាពួញូហ្គីណេជាម្ចាស់ផ្ទះរៀបចំការប្រកួត។

កីឡាការិនី Hinata Miyazawa បានរកគ្រាប់បាល់អោយក្រុមជប៉ុន នាំមុខមុននៅនាទីទី៣៨ មុនពេល Saori Takarada រកបានគ្រាប់បាល់ទី២ នៅនាទីទី៦៧ និង Fuka Nagano ស៊ុតគ្រាប់ទី៣នៅនាទីទី៦៥ ខណៈដែលក្រុមជម្រើសជាតិអេស្បាញកីឡាការនី Candela Andujar មានឪកាសរកបាន ១គ្រាប់វាយបកវិញ ប៉ុន្តែនៅតែមិនអាចស្រោចស្រង់ស្ថានការណ៏បាន។

ក្រុមអង់គ្លេសបានផ្តួលបារាំង ៤-២ លើការកាត់សេចក្តីដោយបាល់ ប៉េណាល់ទីដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីការប្រកួតរបស់ពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១។

ប្រភព៖ Besoccer
កីឡាការិនីបាល់ទាត់ជប៉ុនលើកពាន World Cup U-20(វិដេអូ)
អត្ថបទទាក់ទង
