ខ្សែប្រយុទ្ធ Sergio Aguero ក្នុងថ្ងៃនេះ ត្រូវបានប្រទះឃើញថា បានជក់ Shisha ជាមួយមិត្តភក្ដិម្នាក់ទៀត។ ទង្វើនេះ អាចធ្វើឲ្យកីឡាករមានបញ្ហាជាមួយក្លឹប Manchester City។

ប្រភព៖ The Sun
ក្នុងវីដេអូ Story Instagram មានរយៈពេលជាង ១០ វិនាទី បង្ហោះដោយ តារាម៉ូដែល Lola Magnin ដែលជាមិត្តភក្ដិស្រីរបស់ Aguero ក្នុងថ្ងៃនេះ បានបង្ហាញអំពី នាង និងកីឡាករ Aguero ជក់ Shisha ជាមួយគ្នា។

ប្រភព៖ The Sun
ទោះជាយ៉ាងណា កីឡាករអាហ្សង់ទីនអាចប្រឈមបញ្ហាវិន័យជាមួយក្លឹប។ បើតាមប្រភពមិនបញ្ចេញឈ្មោះ ចុះផ្សាយដោយ The Sun បានឲ្យដឹងថា៖ “វីដេអូនេះមើលទៅ មិនល្អសោះ។ គេគឺជាកីឡាករកំពូលមួយរូប ដែលស្ថិតក្នុងចំណោមកីឡាករល្អបំផុតលើលោក ដូច្នេះគេគួរតែដើរតួជាបុគ្គលគំរូដល់សាធារណជន។ វីដេអូនេះ បានបង្ហាញសារមិនល្អទេ ដល់អ្នកគាំទ្រ ជាពិសេសអ្នកដែលមានវ័យក្មេងៗ”។
គិតមកទល់ពេលនេះ ក្លឹប Manchester City បានបដិសេធក្នុងការឆ្លើយតបទាក់ទងនឹងរឿងមួយនេះ។

ប្រភព៖ The Sun
គួរបញ្ជាក់ផងដែរថា Aguero គឺជាកីឡាករស៊ុតច្រើនគ្រាប់បំផុតក្នុងប្រវត្តិសាស្ត្រ Manchester City។ តាំងពីចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០១១ មក ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតចូលដល់ទៅ ២០៦ គ្រាប់ ក្នុងការបង្ហាញខ្លួនជិត ៣០០ លើក (គ្រប់កម្មវិធីទាំងអស់)៕
