Neymar បាន​បង្ហាញ​ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល​នៅ​ទីតាំង​ហ្វឹកហាត់ ​Ciudad Deportiva របស់​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona កាល​ពី​ម្សិលមិញ។

អំឡុង​ពេល​មក​លេង​​ក្លឹប​ចាស់ កីឡាករ​ប្រេស៊ីល​បាន​ថត​រូប​មួយ​ចំនួន​ជាមួយ​​អតីត​មិត្តរួម​ក្រុម ដូច​ជា Luis Suarez និង Ivan Rakitic ព្រម​ទាំង​​បង្ហោះ​លើ​បណ្ដាញ​សង្គម។ តាម​ពិត​ទៅ Neymar មក​ដល់​ទីក្រុង​ Barcelona គោលបំណង​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​​​ប្រកួត​ល្បែង​បៀរ​​ PokerStars European Poker Tour នៅ Casino Barcelona។

កម្មវិធី​មួយ​នេះ​ក៏​មាន​ការ​ចូលរួម​​លេង​ពី​​កីឡាករ​អេស្ប៉ាញ Gerard Pique ផង​ដែរ។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ឃើញ​ Neymar លើ​តុ​ល្បែង គេ​​ចូល​ប្រកួត​កម្មវិធី​នេះដំបូង​កាល​ពី​ឆ្នាំ​២០១៥។ ការ​មក​ដល់​ប្រទេស​អេស្ប៉ាញ​​កីឡាករ​វ័យ​២៦​ឆ្នាំ​ក៏​មាន​ការ​សាកសួរ​រឿង​ផ្ទេរ​មក​ Real Madrid។


Via :news.sabay