កាលពីម្សិលមិញ ក្លឹប Marseille បានប៉ះជាមួយក្លឹប Rennes ក្នុងការប្រកួតលីគកំពូលបារាំង។ ទោះជាយ៉ាងណា មានរឿងគួរឲ្យចាប់អារម្មណ៍មួយកើតឡើង មុនការប្រកួត។

ដូចបានបង្ហាញក្នុងវីដេអូខាងក្រោម អ្នកគាំទ្រក្លឹប Marseille បានបណ្ដើរបាល់ដើម្បីស៊ុត នៅមុនការប្រកួតផ្លូវការចាប់ផ្ដើម។ កុមារាត្រូវបានប្រទះឃើញបណ្ដើរបាល់ប្រកបដោយលក្ខណៈស្វាហាប់ និងស៊ុតហាក់មានបច្ចេកទេស។ លើសពីនេះ ក្រោយពីស៊ុតរួច កុមារជាអ្នកគាំទ្រក្លឹប Marseille រូបនេះ បានធ្វើការអបអរពេញមួយទំហឹង ដោយបានដោះអាវ រួចយកជង្គង់ទៅអូសជាមួយវាលស្មៅ ដែលជា Style ក្នុងការអបអររបស់កីឡាករបាល់ទាត់ល្បីៗមួយចំនួន។
សូមបញ្ជាក់ផងដែរថា ការប្រកួតមួយនេះ បានបញ្ចប់ដោយលទ្ធផល ២ ទល់នឹង ២៕
Via :news.sabay
មុនប្រកួតចាប់ផ្ដើម អ្នកគាំទ្រក្មេងបណ្ដើរបាល់ស៊ុត រួចអបអរដោះអាវមួយទំហឹង មើលហើយគួរឲ្យអស់សំណើច
អត្ថបទទាក់ទង
