ភ្នាក់​ងារ​របស់​កីឡាករ Yaya Toure បាន​​ប្រកាស​លើ​បណ្ដាញ​សង្គម Twitter​ ថា កីឡាករ​សញ្ជាតិ​កូឌីវ័រ​ធ្វើ​តេស្ដ​ពិនិត្យ​សុខភាព​ជាប់​ហើយ ជាមួយ​ក្លឹប​មួយ​ក្នុង​ទីក្រុង​ឡុងដ៏។

កិច្ច​សន្យា​របស់ Toure​បាន​អស់​ជាមួយ​ Man City កាល​ពី​ដើម​រដូវ​ក្ដៅ​នេះ ក្រោយ​រួមរស់​នៅ​ទីនោះ​អស់​រយៈពេល​៨​ឆ្នាំ។ អតីត​​កីឡាករ​របស់ Barcelona មិន​ទាន់​ប្រកាស​ ពី​ក្លឹប​បន្ទាប់​ដែល​​ត្រូវ​ផ្លាស់​ទៅ​ទេ តែ​ភ្នាក់ងារ​របស់​គេ​​បាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ពី​ព័ត៌មាន​​ខ្លះៗ។

Dimitry Seluk ដែល​ជា​ភ្នាក់ងារ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា៖ “Yaya Toureបាន​ធ្វើ​តេស្ដ​ពិនិត្យ​សុខភាព​ជាប់ក្នុង​ទីក្រុង​ឡុងដ៏។ Yaya ជិត​​ចុះ​កុងត្រា​ថ្មី​ហើយ”។ គេ​បញ្ជាក់​បន្ថែម​ថា ក្លឹប​ដែល Yaya ទៅ​មិនមែន West Ham ឬ Crystal Palace ទេ។ រក​ចាំ​មើល​បន្ត​តើ Yaya Toure ទៅ​ក្លឹប​ណា? ​​

Via:news.sabay