លោក​ Juan Angel Napout អតីត​អនុ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ FIFA ត្រូវ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​៩​ឆ្នាំ​ពី​បទ​រំលោភ​បំពាន​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​រឿង​អាស្រូវ​របស់​ FIFA នា​ពេល​កន្លង​ទៅ។

Napout ដែល​ធ្លាប់​ជា​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាមេរិក​ឡាទីន​ CONMEBOL ដែរ​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ Brooklyn ស្ថិត​ក្នុង​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ម្សិលមិញ។​ សេចក្ដី​ថ្លែង​ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា​បុរស​ជនជាតិ​អ៊ុយរ៉ាហ្គាយ​ក្រៅ​ពី​ជាប់​គុក​ គឺ​ត្រូវ​បង់​ប្រាក់​ពិន័យ​៤,៣​លាន​ដុល្លារ​អាមេរិក​។​

ក្រៅ​ពី​ Napout នៅ​មាន​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល Jose Maria Marin ​ម្នាក់​ទៀត​ដែល​ត្រូវ​ជាប់​គុក​៤​ឆ្នាំ​ពី​បទ​ទទួល​សំណូក​នៅ​ក្នុង​ព្រឹត្តិការណ៍​ Copa America៕

Via :news.sabay