កីឡាករ Paul Pogba បានបង្ហាញពីគោលបំណងចង់វិលត្រឡប់ទៅកាន់ក្លឹប Juventus វិញចំពេលដែលរូបគេត្រូវបានមើលឃើញថាកំពុងមានបញ្ហាមិនចុះសម្រុងជាមួយគ្រូបង្វឹកក្រុម Manchester United លោក Jose Mourinho។ កីឡាករសញ្ជាតិបារាំងរូបនេះមានទំនាក់ទំនងក្នុងការចាប់អារម្មណ៏ចង់ផ្លាស់ទៅលេងកាន់យក្សក្លិប Barcelona នៅរដូវក្តៅនេះ ប៉ុន្តែក្រុម Manchester United មិនចង់លក់រូបគេក្នុងតំលៃមួយទាបនោះទេ យ៉ាងណាក៏ដោយការផ្ទេរនេះ នៅតែអាចកើតមានឡើងជានិច្ច ជាពិសេសនៅពេលទីផ្សារដោះដូរកីឡាករ និងបើកនៅដើមខែមករា ២០១៩ខាងមុខនេះ។

យោងគេហទំព័រ Tuttosport បានចុះផ្សាយថាៈ Pogba អាចនិងវិលត្រឡប់ទៅលេងនៅក្របខណ្ឌ SerieA ទឹកដីរបស់ក្រុម Juventus និងជាក្លឹបដែលកីឡាករវ័យ ២៥ឆ្នាំរូបនេះបានឈ្នះពានរង្វាន់លីកកំពូល Serie A ចំនួនបួនដងក្នុងចន្លោះឆ្នាំ ២០១២ និង ២០១៦។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថាៈ UEFA ក៏ទើបនឹងចេញច្បាប់ថ្មីដល់កីឡាករដែលប្តូរក្លិបនៅខែមករា ២០១៩ នឹងត្រូវបានអនុញ្ញាតឱ្យចូលលេងតំណាងឱ្យក្លឹបថ្មីរបស់ពួកគេនៅក្នុងការប្រកួត Champions League និង Europa League បានផងដែរ។ មានន័យថាក្រុម Juventus និង Manchester United ស្ថិតនៅក្នុងពូលតែមួយជាមួយគ្នាសម្រាប់ការប្រកួតពានរង្វាន់លីកកំពូលទ្វីបអឺរ៉ុប Champion League ដូច្នេះ Pogba អាចចូលលេងសម្រាប់ការប្រកួតអោយ Man.United ទល់និងអតីតក្លឹបចាស់របស់ខ្លួនគឺ ម្ចាស់ជើងឯក Serie A ក្នុងវគ្គជម្រុះក្នុងពូល H មាន(Man.United, Juventus, Valencia និង Young Boys) នៅរដូវកាលថ្មីនេះ ហើយនិងលេងអោយ Juventus បានដូចគ្នា។

រដូវកាលថ្មីនេះ Juventus បានចំណាយប្រាក់យ៉ាងច្រើនជាពិសេសគឺការនាំយកតារាឆ្នើម Cristiano Ronaldo មកកាន់ក្លិបរបស់ ពួកគេក្នុងតម្លៃខ្លួន ១០០លានផោនជាមួយកិច្ចសន្យារយៈពេល ៤ឆ្នាំដោយទទួលបានប្រាក់ពលកម្ម ៥00,000ផោន ក្នុងមួយសប្ដាហ៍។ ដូច្នេះដើម្បីអោយមានតុល្យភាពរវាងចំណូលនិងចំណាយ Juventus បានអនុញ្ញាតិអោយខ្សែប្រយុទ្ធខ្សែប្រយុទ្ធ Gonzalo Higuain ទៅក្រុម AC Milan ក្នុងលក្ខ័ណ្ឌខ្ចីជើងព្រមជាមួយនិងការលក់ខ្សែការពារ Mattia Caldara ទៅឱ្យក្លិប AC.Milan ដូចគ្នាផងដែរក្នុងតម្លៃ ៣២លានផោន។
បច្ចុប្បន្នសម្រាប់ Pogba ទទួលបានប្រាក់ឈ្នួល ១៨0.000ផោនក្នុងមួយសប្តាហ៍នៅទឹកដី Old Trafford ប៉ុន្តែរូបគេមានសិទ្ធិក្នុងការស្នើសុំតម្លើងប្រាក់បៀវត្សនេះដរាបណា មានឪកាសត្រលប់ទៅទីក្រុង Turin វិញ។ ប៉ុន្តែរូបគេក៏អាចបន្ទាបនៅប្រាក់ពលកម្មនេះវិញផងដែរ ប្រសិនជាចង់អោយមានការផ្លាស់ប្តូរជោគជ័យមួយកើតឡើងបានអាស្រ័យលើការចរចារ ដែលនៅមិនទាន់មានប្រភពណាមួយចុះផ្សាយច្បាស់លាស់នៅឡើយទេ។

