អ្នកចាត់ការទូទៅក្រុម Watford លោក Javi Gracia បានធ្វើការកោតសរសើរ ដល់កូនក្រុមរបស់ខ្លួនគឺកីឡាករ Troy Deeney ខណៈដែលក្រុមម្ចាស់ផ្ទះបានវាយបកទទួលជ័យជំនះ ២:១ ទៅលើក្រុមភ្ញៀវ Tottenham និងរក្សាការចាប់ផ្តើមដ៏ល្អឥតខ្ចោះដោយឈ្នះ ៤ប្រកួតជាប់គ្នាសម្រាប់រដូវកាលថ្មី(២០១៨-២០១៩)នៅ ក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។

ក្រុមទាំងពីរបានចាប់ផ្តើមប្រកួតជាមួយនឹងជ័យជំនះ ៣ប្រកួតជាប់គ្នា ប៉ុន្តែប្រធានក្រុម Watford កីឡាករ Deeney និង Craig Cathcart បានរកគ្រាប់បាល់វាយបកចំនួន២ គ្រាប់ដោយការតែតបញ្ចូលទីតាមពីក្រោយវិញបន្ទាប់ពីមិត្តរួមក្រុមខ្សែបម្រើ Abdoulaye Doucoure របស់ Watford បានបង្កកំហុសធ្វើអោយគ្រាប់បាល់ចូលទីខ្លួនឯងនាំអោយក្រុមភ្ញៀវ Tottenham នាំមុខមុននោះ។

ក្រោយពីទទួលជ័យជំនះនៅក្របខណ្ឌ Premier League ៤សប្តាហ៏ជាប់គ្នា និងលើកជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ និងនាំអោយក្រុម Watford បានឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីក្រុមលេខ២ Chelsea និង លេខ១ គឺLiverpool។
ឈ្នះ ៤ប្រកួតជាប់គ្នា Watford បង្កើតកំនត់ត្រាជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ
អត្ថបទទាក់ទង
