លោក Gareth Southgate បានសន្យាប្រកាន់ភ្ជាប់នូវគោលការណ៍របស់ខ្លួន ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបង្ខំឲ្យមានការត្រួតពិនិត្យដែលមិនមានផាសុខភាពមួយ នាកីឡដ្ឋាន Wembley ប៉ុន្តែ បានទទួលស្គាល់ថា លោកមិនប្រាកដចិត្តថា ក្រុមជម្រើសជាតិអង់គ្លេស មានពេលក្នុងការក្លាយជាគូប្រជែងយ៉ាងពិតប្រាកដក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ឬយ៉ាងណាឡើយ។

ក្រុមជម្រើសជាតិអង់គ្លេស បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ដ៏មិននឹកស្មានដល់ កាលពីខែកក្កដា ដែលនាំឲ្យមានការជឿជាក់យ៉ាងខ្ពស់ក្នុងការវិលត្រឡប់ទៅវិញផ្ទះវិញ ប៉ុន្តែ ការរងបរាជ័យរបស់ពួកគេក្នុងលទ្ធផល ២-១ ក្នុងយុទ្ធនាការ Nations League កាលពីថ្ងៃសៅរ៍ គឺជាការចាញ់ជាលើកទី៣ជាប់ៗគ្នារបស់ពួកគេ។ សូម្បីតែក្នុងអំឡុងពេលនៃការបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងប្រទេសរុស្ស៊ី លោកគ្រូបង្វឹក Southgate បានតឿនរំឭកថា វានៅតែមានការងារជាច្រើនទៀតត្រូវធ្វើ ហើយការបង្ហាញទម្រង់លេងនៅកីឡដ្ឋាន Wembley បានបង្ហាញឲ្យឃើញពីសារមួយនោះ។

ខ្សែប្រយុទ្ធ Marcus Rashford បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែ កីឡាករ Saul Niguez បានរកគ្រាប់បាល់តាមស្មើវិញ សម្រាប់អេស្ប៉ាញវិញ ហើយ Rodrigo បានរកគ្រាប់បាល់ឈ្នះនៅក្នុងតង់ទី១។ កីឡាករបម្រុង Danny Welbeck បានរកគ្រាប់បាល់តាមស្មើវិញ ប៉ុន្តែ មិនត្រូវបានអនុញ្ញាតឲ្យយកជាផ្លូវការ ដែលមានន័យថា ក្រុមជម្រើសជាតិអង់គ្លេស នឹងធ្វើដំណើរទៅកាន់ការប្រកួតមិត្តភាពនៅរាត្រីថ្ងៃអង្គារជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស ក្រោយពីការរងបរាជ័យ៣លើកជាប់ៗគ្នា ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៨៨។ លោក Southgate មិនប្រាកដចិត្តថា ក្រុមរបស់លោកអាចមានកម្រិតលេងដូចក្រុមកំពូលៗ នៅមុនពេលយុទ្ធនាការ Euro ឆ្នាំ២០២០ ដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវលេងនៅកីឡដ្ឋាន Wembley ឡើយ។

គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ខ្ញុំគិតថា យើងមានកីឡាករជាច្រើនដែលអាច និងបានបង្ហាញនៅរាត្រីនេះ ពួកគេអាចបង្ហាញបង្ហាញទម្រង់លេងក្នុងកម្រិតនោះ ហើយមានកីឡាករជាច្រើននៅតែត្រូវធ្វើការអភិវឌ្ឍខ្លួនបន្ថែមទៀត»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia