ខ្សែប្រយុទ្ធមានបទពិសោធន៏ច្រើន Luis Suarez ធ្លាប់ចំណាយពេលវេលាជាមួយក្លិបចាស់ Liverpool និងបច្ចុប្បន្នកំពុងលេងអោយក្រុម Barcelona បានបង្ហើបប្រាប់ពីដៃគូប្រកួតប្រជែងដែលជាកីឡាករគូប្រកួតដ៏លំបាកបំផុតក្នុងការប្រឈមសម្រាប់អាជីពរបស់ខ្លួន។ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ុយរូហ្គាយរូបនេះ មានកំនត់ត្រាប្រកួតលើសពី៥៥០ដងដោយធ្លាប់បានបង្ហាញខ្លួននៅលីកបាល់ទាត់កំពូលទឹកដីអាហ្សង់ទីន Primera División, ហូឡង់ Eredivisie, អង់គ្លេស Premier League, អេស្បាញ La Liga, ពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champions League និងក្របខ័ណ្ឌ អឺរ៉ុបលំដាប់ទី២ Europa League និងកម្មវិធីប្រកួត ជាច្រើនផ្សេងទៀត។

Luis Saurez បានឆ្លើយប្រាប់ក្រោយការចោតសួររបស់បណ្តាញសារពត៌មានដោយចង្អុលបង្ហាញនិងដោយមិនស្ទាក់ស្ទើរនៅឈ្មោះខ្សែការពារដែលពិបាកនិងប្រឈមជាមួយបំផុតកំលុងការប្រកួតនៅលីកអាជីពអេស្បាញនេះគឺ: ខ្សែការពារកណ្តាល Sergio Ramos របស់ក្រុមអធិរាជស Real Madrid ដែលរូបគេបានចាត់ទុកថា គឺជាខ្សែការពារដ៏ស្វិតស្វាញបំផុត។ Ramos មានការប្រកួតប្រជែងខ្លាំងនិងមានបទពិសោធន៍ច្រើនក្នុងការប្រកួតធំៗ។

ទោះបីជាធ្លាប់ប្រឈមនិងខ្សែការពារដ៏ល្អនេះយ៉ាងណាក្តី Luis Suarez តែងមានឪកាសរកបានគ្រាប់បាល់កំលុងការប្រកួតនៅទឹកដីReal Madrid និងនៅទឹកដី Camp Nou ព្រមទាំងឪស្សាហ៏មានការប៉ះទង្គិចគ្នាជាមួយ Ramos ពិសេសគឺការប្រកួត El-Classico តែម្តង។

នៅពេលសួរអំពីអ្នកចាំទីដ៏ឆ្នើមវិញម្តង Suarez បានឆ្លើយថា: អ្នកចាំទី Carlos Kameni គឺជាកីឡាករខ្ញុំមិនដែលបានស៊ុតបញ្ចូលទីនៅពេលគាត់លេងនោះទេ ។ Kameni បានចំណាយពេល ១៣ឆ្នាំលេងនៅអេស្បាញជាលើកទី១ ជាមួយ Espanyol និង Malaga ។ទោះបីធ្លាប់បាន ប្រឈមនឹងអ្នកចាំទីល្អ ៗ មួយចំនួននៅក្នុងពិភពលោកក្តីតែKameniកីឡាករអន្តរជាតិកាមឺរូនរូបនេះទទួលជោគជ័យនិងមានភាពល្បីល្បាញក្នុងនាម ជាអ្នកចាំទីជិតមួយសតវត្សនៅ La Liga ។

ប្រភព៖ besoccer