ការប្រកួតក្របខ័ណ្ឌ UEFA Nations League កាលពីយប់ថ្ងៃច័ន្ទនៅ នៅទីក្រុង Benfica រវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ និង អ៊ីតាលី ក្រុមភ្ញៀវមានឪកាសរកគ្រាប់បាល់បញ្ជូលទីនៅតង់ទី១ តែមិនមានសំណាង ខណៈនៅ នាទីទី៤៨។ ខ្សែប្រយុទ្ធ Andre Silva បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនអោយក្រុមម្ចាស់ផ្ទះជម្រើស ជាតិព័រទុយហ្គាល់ក្នុងការ ខណៈដែលក្រុមរហស្សនាមអសូរីមានអ្នកចាំទីឆ្នើម Gianluigi Donnarumma វ័យ ១៩ឆ្នាំរូបនេះ យ៉ាងណាក្តីក៏មិនអាចជួយសង្គ្រោះបានបន្ទាប់ពីខ្សែបម្រើកណ្តាលកំពុងលេងអោយក្រុម RB Leipzig កីឡាករ Bruma បញ្ជូនបាល់(Assist)អោយ Silva ស៊ុតបញ្ជូលទីជើងឆ្វេងពីស្លាបខាងស្តាំបានយ៉ាងល្អ។

គ្រាប់បាល់ជ័យជំនះនេះសម្រាប់កីឡាករ Andre Silva គឺជាគ្រាប់បាល់ទី១៣ របស់គេ សម្រាប់ម្ចាស់ជើងឯកទ្វីបអឺរ៉ុបព័រទុយហ្គាល់ក្នុងការប្រកួតពានរង្វាន់ UEFA Nation Leagueនេះ។សម្រាប់ការប្រកួតនេះខ្សែប្រយុទ្ធឆ្នើម Crsitiano Ronaldo នៅតែមិនមានវត្តមានសម្រាប់ការប្រកួតនេះជាមួយក្រុមជម្រើសជាតិនោះទេ ខណៈសាមីខ្លួនកំពុងព្យាយាមហ្វឹកហាត់ និងផ្តោតលើការលេងដើម្បីរកគ្រាប់បាល់បញ្ចូលទីលើកដំបូងសម្រាប់ក្រុមម្ចាស់ជើងឯកអ៊ីតាលី SerieA Juventus នៅរដូវកាលថ្មី(២០១៨-២០១៩)នេះ។

ប្រភព៖ Besoccer