
ខ្សែប្រយុទ្ធរបស់ក្រុម Everton កីឡាករ Richarlison បានស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់ក្នុងការចាប់ផ្តើមបង្ហាញខ្លួនឈុតធំដំបូង សម្រាប់ប្រេស៊ីលខណៈដែលពួកគេបានផ្តួលក្រុម El Salvador ៥-0 ក្នុងជំនួបមិត្តភាពនៅឯកីឡាដ្ឋាន FedExField ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអង្គារម្សិលមិញ។ កីឡាករវ័យ ២១ឆ្នាំរូបនេះរកបានគ្រាប់បាល់២គ្រាប់នៅនាទីទី(១៦,៥០)មុនពេលសិស្សច្បងកីឡាករ Neymar រកបានគ្រាប់បាល់បើកឆាកដោយការស៊ុតពិន័យ ១១ម៉ែត្រនៅនាទីទី៤។

ខ្សែបម្រើក្រុមអ្នកមានបុណ្យ Barcelona និងជាអតីតកីឡាករក្រុមហង្សក្រហម Liverpool Philippe Coutinho ក៏បានរកគ្រាប់បាល់បញ្ចូលទីមួយគ្រាប់ផងដែរនៅនាទីទី៣០ មុនបញ្ចប់តង់ទី១។ មុនពេលកីឡាករ Marquinhos បន្ថែមគ្រាប់បាល់ទី៥ នៅនាទីទី៩០ មុនបញ្ចប់តង់ទី២។

ជ័យជម្នះនេះគឺជាលើកទី២ របស់ប្រេស៊ីលនៅពេលដែលពួកគេបានស្តារភាពអាម៉ាស់ ឡើងវិញបន្ទាប់ពីធ្លាក់ចេញពីការប្រកួត World Cup នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុមជម្រើសជាតិបែលហ្ស៊ិក។ កីឡាករ Richarlison ដែលបានបង្ហាញខ្លួនជាលើកទី២ ក្នុងនាមជាកីឡាករបម្រុង កាលពីថ្ងៃសៅរ៍ដែលបានជួយប្រេស៊ីលផ្តួលសហរដ្ឋអាមេរិក ២-០ បានស៊ុតបញ្ចូលទីបីគ្រាប់នៅ Premier Leagueរដូវកាលថ្មីនេះបន្ទាប់ពីផ្ទេរចេញពី Watford ទៅ Everton នៅរដូវក្តៅក្នុងកិច្ចព្រមព្រៀង ៥០លានផោន។ ការប្រកួតមួយគូទៀតក្រុមជម្រើសជាតិអាហ្សង់ទីនដែលមិនមានវត្តមានតារាឆ្នើម ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona បានទទួលលទ្ធផលត្រឹមតែ 0-0 លើក្រុមជម្រើសជាតិកូឡុំប៊ីក្នុងរដ្ឋញូវជើស៊ី។

ប្រភព៖ BBC
