ក្រុមតោខៀវ Chelsea បានបន្តកំណត់ត្រាឈ្នះ១០០%ពី៥ប្រកួតនៅ Premier League ក្រោយវាយបកយកឈ្នះ Cardiff City ៤ទល់នឹង១កាលពីយប់មិញ។

៤គ្រាប់របស់ក្រុមតោខៀវស៊ុតបញ្ចូលទីដោយ Eden Hazard ៣គ្រាប់ម្នាក់ឯងនៅនាទី ៣៧, ៤៤ និង៨០ ហើយ Willian ស៊ុតបិទឆាកនៅនាទី៨៣។ ១គ្រាប់តាំងពីដើមតង់របស់ Cardiff City ធ្វើបានសម្រេចដោយខ្សែការពារកូតឌីវ័រ Sol Bamba។

ក្រោយជ័យជម្នះនេះបានធ្វើឲ្យ Chelsea រុញ Liverpool មកលេខ២ ហើយឡើងទៅកាន់កាប់កំពូលតារាងវិញដោយសារតែមានគ្រាប់បាល់លើស។ យ៉ាងណាទោះមិនទាន់ស្គាល់ពាក្យថាចាញ់ ឬស្មើនិងកំពុងឈរលេខ១តែ Maurizio Sarri បាននិយាយថាក្រុមរបស់លោកមិនអាចក្លាយជាជើងឯកទេ។

“សម្រាប់ពេលនេះខ្ញុំមើលឃើញតែ City ឬ Liverpool ប៉ុណ្ណោះដែលអាចឈ្នះ Premier League។ Chelsea ត្រូវការអភិវឌ្ឍន៍បន្ថែមទៀតដើម្បីឡើងទៅកម្រិតក្រុមទាំង២ ខ្ញុំសង្ឃឹមថាវានឹងអាចឆាប់ៗ តែមិនងាយស្រួលឡើយ។ ពួកយើងត្រូវការពង្រឹង ពិសេសគឺតំបន់ការពារដែលហាក់នៅមិនទាន់រឹងមាំ”។ Sarri និយាយដូច្នេះ៕

Premier League: ឈ្នះ៥ប្រកួតតែគ្រូថា Chelsea មិនមែនជាក្រុមប្រជែងពានទេ
អត្ថបទទាក់ទង
