ការប្រកួតនៅកីឡាដ្ឋាន Wembley រវាងក្រុមភ្ញៀវហង្សក្រហម Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ Tottenham ក្នុងលទ្ធផល ២:១ ស៊ុតបញ្ចូលទីដោយកីឡាករខ្សែបម្រើសញ្ជាតិហូឡង់ Wijnaldum នៅនាទីទី៣៩ និងជាគ្រាប់ បាល់លើកដំបូងសម្រាប់រូបគេនៅរដូវកាលថ្មីនេះ មុនពេលខ្សែប្រយុទ្ធប្រេស៊ីល កីឡាករ Firmino នៅនាទីទី៥៤ ខណៈដែលក្រុមម្ចាស់ផ្ទះធ្វើការវាយបកតាមពីក្រោយ ១គ្រាប់វិញ ដោយកីឡាករអាហ្សង់ទីន Lamela នៅនាទីទី៩០ ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏បាន។ បញ្ចប់ការប្រកួតក្រុមភ្ញៀវផ្តួលក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២:១។

បច្ចុប្បន្នLiverpool មានចំណាត់ថ្នាក់លេខ២និងមានពិន្ទុស្មើជាមួយក្រុមកំពូលតារាងបណ្តោះអាសន្នប៉ុន្តែមានគ្រាប់ បាល់ស៊ុតបញ្ចូលទី តិចជាងខណៈក្រុមTottenham មានលេខរៀងទី៦ក្នុងតារាងផងដែរ។

ប្រភព៖ skysports

Liverpool បន្តរក្សាជ័យជំនះក្រោយផ្តួល Tottenham ២:១ នៅសប្តាហ៏ទី៥
អត្ថបទទាក់ទង
