អ្នកចាត់ការក្លឹប PSG លោក Thomas Tuchel ក្នុងថ្ងៃនេះ បាននិយាយថា លោកបានទទួលការទាក់ទងពីក្លឹប Bayern Munich តែសំណើនេះគឺមកយឺតពេល។ លោក Tuchel បាននិយាយប្រាប់កាសែតបារាំង L’Equipe ថា៖ “ខ្ញុំធ្លាប់ទទួលបានការទាក់ទងពីក្លឹប Bayern Munich ដែរ តែសំណើនោះមកយឺតពេល ព្រោះខ្ញុំបានសម្រេចចិត្តទៅចូលរួមជាមួយក្លឹប PSG បាត់ទៅហើយ”។

អ្នកចាត់ការអាល្លឺម៉ង់បានបន្ត៖ “ជម្រើសរបស់ខ្ញុំក្រោយចាកចេញពី Dortmund គឺច្បាស់ណាស់។ បើមានឱកាសទៅដឹកនាំប្រទេសក្រៅ ខ្ញុំនឹងទៅភ្លាម។ ក្លឹប Paris គឺពិតជាអស្ចារ្យ។ សំណើរបស់ក្លឹបគឺពិតជាធ្វើខ្ញុំភ្ញាក់ផ្អើល”។

លោក Tuchel បានចាកចេញពីក្លឹប Dortmund កាលពីឆ្នាំ ២០១៧ ហើយបានសម្រាកពីអាជីពដឹកនាំរយៈពេលមួយរដូវកាល។ កាលពីខែឧសភា ឆ្នាំនេះ លោកត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប PSG ក្នុងកុងត្រារយៈពេល ២ ឆ្នាំ។ ក្នុងការប្រកួត Ligue 1 ទាំង ៦ ប្រកួតដំបូងរដូវកាលនេះ PSG ក្រោមការដឹកនាំរបស់ Tuchel ស្គាល់តែពាក្យឈ្នះ៕
Thomas Tuche គ្រូ PSG ទម្លាយថា Bayern មកទាក់ទងលោកដែរ តែមកយឺតពេល
អត្ថបទទាក់ទង
