
ខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba បានក្លាយជាវីរបុរស តាមរយៈការស៊ុតបញ្ចូលទី ២គ្រាប់ ខណៈដែលក្រុម Manchester United បានស្រោចស្រង់ពីការចាប់ផ្តើមមិនបានល្អ ដើម្បីកត់ត្រាជ័យជម្នះដ៏គួរឲ្យជឿជាក់ក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Young Boys ក្នុងការប្រកួតបើកឆាករបស់ពួកគេនៃក្របខ័ណ្ឌ Champions League ក្នុងទីក្រុង Bern កាលពីថ្ងៃពុធ។

គ្រាប់បាល់បើកឆាកបញ្ចូលទីយ៉ាងល្អរបស់ Pogba បានធ្វើឲ្យក្រុមម្ចាស់ជើងឯករបស់ស្វ៊ីសមួយនេះ ធ្លាក់ចូលសម្ពាធវិញ ហើយបន្ទាប់មក រូបគេបានបន្ថែមការនាំមុខរបស់ក្រុមខ្លួន ពីការស៊ុតបាល់ប៉េណាល់ទី នៅមុនពេលសម្រាកតង់ទី១។ តារាឆ្នើមអន្តរជាតិបារាំងរូបនេះ ក៏បានជួយឲ្យរកគ្រាប់បាល់ទី៣សម្រាប់ខ្សែប្រយុទ្ធ Anthony Martial ក្នុងតង់ទី២ផងដែរ ខណៈដែលក្រុមរបស់លោក Jose Mourinho បានបញ្ចប់ការប្រកួតរបស់ខ្លួនយ៉ាងមានសុវត្ថិភាពនៅលើផ្ទៃទីលានសិប្បនិម្មិត នាកីឡដ្ឋាន Stade de Suisse។

ស្របពេលជាមួយគ្នានេះ Gareth Bale បានស៊ុតបាល់បញ្ចូលទី១គ្រាប់ ខណៈដែលក្រុម Real Madrid បានចាប់ផ្តើមយុទ្ធនាការដោយគ្មាន Cristiano Ronaldo និងលោក Zinedine Zidane ជាមួយនឹងជ័យជម្នះ ៣-០ លើក្រុម Roma កាលពីថ្ងៃពុធ ដើម្បីចាប់ផ្តើមការប្រជែងពានក្របខ័ណ្ឌ Champions League ជាលើកទី៤ជាប់ៗគ្នារបស់ពួកគេប្រកបដោយការជឿជាក់។ Isco បានរកគ្រាប់បាល់បើកឆាកនៅមុនពេលបញ្ចប់តង់ទី១ នាកីឡដ្ឋាន Santiago Bernabeu ខណៈដែល Bale រកបានគ្រាប់បាល់ទី២ ហើយ Mariano Diaz បានរកគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួត ខណៈដែល Real បានចាប់ផ្តើមយ៉ាងជឿជាក់ក្នុងយុទ្ធនាការពូល G របស់ពួកគេ៕
Man Utd ផ្តួល Young Boys
Real លត់ Roma
Champions League: Pogba ជួយឲ្យ Man Utd ផ្តួល Young Boys ខណៈ Real លត់ Roma
អត្ថបទទាក់ទង
