ខ្សែបម្រើឆ្នើម Eden Hazard បានសារភាពថា ចង់ទៅលេងនៅ Real Madrid ដើម្បីឈ្នះ Ballon d’Or តែមិនមែនខែមករា ខាងមុខនោះទេ។

ខ្សែបម្រើឆ្នើមលំដាប់ពិភពលោកបញ្ជាក់បែបនេះ «ត្រូវហើយ ខ្ញុំចង់ទៅលេងនៅទីនោះ។ ប៉ុន្តែពេលនេះ អ្វីៗ គឺស្ថិតក្នុងភាពល្អប្រសើរជាមួយ Chelsea និង ក្រុមជម្រើសជាតិខ្ញុំ។»

Hazard ទទួលបាន ២០ ម៉ឹនផោនក្នុង ១ សប្ដាហ៍ ហើយកិច្ចសន្យានឹងផុតនៅឆ្នាំ ២០២០ ខាងមុខ។ យ៉ាងណាក្ដី Chelsea នឹងចរចាកិច្ចសន្យាថ្មី ដោយអាចឲ្យតម្លៃខ្លួន ៣០ ម៉ឺនផោនក្នុង ១ សប្ដាហ៍។

គួររំលឹកថា Cristiano Ronaldo និង Lionel Messi ឈ្នះពាន Ballon d’Or ម្នាក់ ៥ ដង តាំងឆ្នាំ ២០០៨ មក៕
ទស្សនាវិដេអូរបស់កីឡាករ Eden Hazard ខាងក្រោមនេះ: