Thierry Henry ត្រូវបានក្លឹប Monaco តែងតាំងជាគ្រូបង្វឹកថ្មី Monaco ជំនួសលោក Leonardo Jardim ដែលត្រូវបានបណ្តេញចេញកាលពីដើមសប្តាហ៍នេះ។ អតីតខ្សែប្រយុទ្ធនិងជាវីរបុរសក្រុមកាំភ្លើងធំ Arsenal បច្ចុប្បន្នមានវ័យ ៤១ឆ្នាំរូបនេះ បានចុះកុងត្រា ៣ឆ្នាំជាមួយក្រុម នៅលីកកំពូលបារាំង Ligue1 ជាមួយនឹងជំនួយការរបស់គាត់គឺលោក Joao Carlos Valado Tralhao បច្ចុប្បន្នជាគ្រូបង្វឹកយុវជន Benfica អាយុក្រោម ២៣ឆ្នាំ(U២៣) និងលោក Patrick Kwame Ampadu គ្រូបង្វឹកក្រុមយុវជនរបស់ក្លិបកាំភ្លើងធំ Arsenal ដែលជាឪពុករបស់កីឡាករ Ethan Ampadu បច្ចុប្បន្នកំពុងលេងអោយក្រុម Chelsea។

Monaco ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Leonarod Jardim បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champion League កាលពីរដូវកាល(២០១៦-២០១៧) និងបានឈ្នះពានលីកកំពូល Ligue1 បារាំងក្រោយខកខានតាំងពីឆ្នាំ២០០០។ ប៉ុន្តែការចាប់ផ្តើមរដូវកាលថ្មី(២០១៨-២០១៩)នេះ ក្រុមបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី១៨ និងទទួលបានជ័យជំនះតែ ១ប្រកួតប៉ុណ្ណោះពីការប្រកួតសរុប ៩ដង។

បន្ទាប់ពីការតែងតាំងជាផ្លូវការណ៏ Henry អតីតកីឡាករក្រុម Arsenal, Barcelona បានបង្ហោះសេចក្តីថ្លែងការណ៍នៅលើ បបណ្តាញទំនាក់ទំនងសង្គម Instagram ថា: ពិតជាមោទនភាពណាស់ដែលខ្ញុំមានសេចក្តីរីករាយដែលបានក្លាយជាចាត់ការក្លឹប AS Monaco FC។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់កីឡាករ និងគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកលោក Roberto Martinez ដែលតែងតែផ្តល់ទំនុកចិត្តរយៈពេល ២ឆ្នាំកន្លងមកលើរូបខ្ញុំ។

ប្រភព៖ Skysports
អតីតខ្សែប្រយុទ្ធ Thierry Henry ត្រូវបានក្លឹប Monaco តែងតាំងជាគ្រូបង្វឹកថ្មី
អត្ថបទទាក់ទង
