លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបាននិយាយ Thierry Henry ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុម Monaco រូបនេះមានអ្វីៗគ្រប់យ៉ាងដែលក្លឹបត្រូវការចាំបាច់ដើម្បីចូលមកដឹកនាំក្រុម។ គ្រូបង្វឹកដែលទើបតែជួយក្រុមជម្រើសជាតិឈ្នះពាន World Cup លើកទី២ ក្នុងប្រវត្តិសាស្រ្តបានប្រាប់ TF1 ថា: Thierry ត្រៀមរួចជាស្រេច។ គាត់មានអ្វីៗគ្រប់យ៉ាងដើម្បីធ្វើជាគ្រូបង្វឹកដែលមានទំនួលខុសត្រូវ។

លោក Deschamp បន្តថា: រដូវកាលទី១ មានភាពស្មុគស្មាញណាស់ ប៉ុន្តែសង្ឃឹមថា Henry នឹងជ្រោមជ្រែងក្លឹប និងកីឡាករអោយមានភាពក្លាហាន និងទទួលបានជោគជ័យត្រលប់មកវិញ។ អតីតមិត្តរួមក្រុម Henry លោក Deschamps ដែលបានដឹកនាំក្រុមជម្រើសជាតិបារាំងទៅកាន់ការប្រកួត World Cup ជាលើកដំបូងរបស់លោកក្នុងឆ្នាំ១៩៩៨ ក៏បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកក្រុម Monaco កាលពីឆ្នាំ២០០១ ផងដែរ។

គួររំលឹកឡើងវិញផងដែរថា ក្រុម Monaco បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងនៅដើមរដូវកាល Ligue1 (២០១៨-២០១៩) នេះបន្ទាប់ពីទទួលបានជ័យជំនះ ១ប្រកួតប៉ុណ្ណោះសម្រាប់ការប្រកួត ៩លើកកន្លងមក និងមានចំណាត់ថ្នាក់លេខ១៨ ដូច្នេះក្រុមបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Leonardo Jadim កាលពីសប្តាហ៏មុន និងបានតែងតាំង Thierry Henry ជាគ្រូបង្វឹកថ្មី។

ប្រភព៖ en.as