វីរបុរសក្រុមបិសាចក្រហម Man.Unitedកីឡាករ Paul Scholes ជឿថាក្រុមនិងមិនអាចឈ្នះជើងឯក Premier League ជាមួយវត្តមានកីឡាករ Romelu Lukaku ដែលកំពុងដឹកនាំនៅតំបន់ប្រយុទ្ធ។ អតីតកីឡាករអន្តរជាតិអង់គ្លេសរូបនេះជឿជាក់ថា ខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិក Lukaku រូបនេះខ្វះទំនុកចិត្តការលេងនៅលើទឹកដី Old Trafford។ ទោះបីជាស៊ុតបញ្ចូលទី ២០គ្រាប់ ក្នុងក្របខ័ណ្ឌ Premier League ក្រោយចាប់ផ្តើមលេងអោយក្រុមបាន ៤០ប្រកួតនាពេលកន្លងមកក្តី រាប់បញ្ចូលទាំង ៤គ្រាប់នៅរដូវកាលថ្មីនេះ ប៉ុន្តែ Scholes មិនជឿជាក់ថា Lukaku ជាកីឡាករល្អនៅពេលនេះ ដើម្បីដឹកនាំក្រុមក្នុងការប្រកួតប្រជែងនៅលើទីលានតែឯងនោះទេ។ ថ្លែងប្រាប់គេហទំព័រពត៌មានកីឡាល្បីល្បាញឈ្មោះ ESPN Schole បន្តថា: ខ្ញុំមិនប្រាកដថាក្រុម នឹងមិនឈ្នះពានរង្វាន់លីកកំពូលជាមួយនឹងការដាក់ខ្សែប្រយុទ្ធ Lukaku លេងតែឯងនោះទេ។

គាត់លេងនៅតំបន់ប្រយុទ្ធម្នាក់ឯងជាញឹកញាប់(out side of the box) ខ្ញុំមិនដឹងថាគាត់ធ្វើការយ៉ាងលំបាកប៉ុណ្ណានោះទេតែ គាត់នៅតែជាកីឡាករវ័យក្មេងម្នាក់ដែលបានធ្វើបានយ៉ាងល្អ និងស៊ុតបញ្ចូលទីច្រើនគ្រាប់ក្នុងនាមជាកីឡាកររហ័ស និងរឹងមាំ ប៉ុន្តែ Lukaku គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនរបស់ក្រុមដែលលេងមិនសូវមានទំនុកចិត្ត។ ខ្ញុំមិនដឹងថាគាត់អាចធ្វើបានល្អប៉ុណ្ណានោះទេ ប៉ុន្តែគាត់ពិតជាត្រូវការជំនួយគាំទ្រជាចាំបាច់ពីសំណាក់មិត្តរួមក្រុម Anthony Martial និង Marcus Rashford ជាដើមដែលពួកអាចលេងនៅតំបន់បម្រើ-ប្រយុទ្ធស្លាប។

ត្រលប់មកវិញខ្សែបម្រើជំនាញស៊ុតបាល់ពីចំងាយ Schole បានលើកជាឧទាហរណ៏ជាក់ស្តែងនាពេលកន្លងមកថាក្រុម Man.Untied ធ្លាប់បានដាក់កីឡាករនៅតំបន់ប្រយុទ្ធរហូតដល់ទៅ ៤រូបដូចជាៈ Andy Cole, Teddy Sheringham, Ole Gunnar Solskjaer និង Dwight Yorke ជាដើមដែលពេលនោះ ក្រុមទទួលបានលទ្ធផលវិជ្ជមាន។

ប្រភព៖ Metro