ការប្រកួតនៅក្របខណ្ឌ​​ Premier League កាលពីថ្ងៃសៅរ៏រវាងក្រុមភ្ញៀវMan.United និង ម្ចាស់ផ្ទះChelsea នៅ កីឡាដ្ឋានStamford Bridge។ក្រុម Man.United បានរកគ្រាប់បាល់វាយបកតាមពីក្រោយលើអតីតក្លឹប របស់ លោក ក្រោយពីកីឡាករ Anthony Martial ស៊ុតបញ្ចូលទីបាន ២ គ្រាប់មុនពេលកីឡាករក្រុមម្ចាស់ផ្ទះខ្សែប្រយុទ្ធ Antonio Rudiger រកបានគ្រាប់បាល់បញ្ចូលទីនៅ ទី ២១។ប៉ុន្តែអតីតខ្សែបម្រើក្រុមEverton កីឡាករRose Barkley នៅនាទីទី (៩០+៦)ជិតបញ្ចប់ការប្រកួតទៅហើយនោះ។អ្វីដែលជាការកត់សម្គាល់នោះគឺលោកMourinho គាត់បានឱនក្បាល ដោយ ការខកចិត្តខណៈដែលកីឡាករ Barkley រកគ្រាប់បាល់នៅនាទីចុងក្រោយបង្អស់ ព្រមទាំងបង្ហាញកាយវិការប្រឈមគ្នាបន្តិចបន្តួចជាមួយជំនួយការគ្រូបង្វឹកក្រុមChelseaប៉ុន្តែត្រូវបានរារាំង។

វាជាការសន្និដ្ឋានចុងក្រោយមួយទៀតនោះគឺនៅពេលដែលលោក Mourinho បានលើកម្រាមដៃចំនួន ៣ ដើម្បីរំលឹកពួកគេអំពីអ្វីដែលគាត់ធ្លាប់បានជួយអតីតក្រុមអោយឈ្នះពានរង្វាន់ Premier League ៣ដងកំឡុងពេលដែលរូបលោកទទួលខុសត្រូវនៅទឹកដី Stamford Bridge ។

អ្នកចាត់ការទូទៅលោក Pep Guardiola បានកោតសរសើរកូនក្រុម Manchester City របស់លោកសម្រាប់ ជ័យជំនះរបស់ពួកគេនៅសប្តាហ៏ទី៩នៅក្របខ័ណ្ឌ Premier League លើក្រុម Burnley ជាមួយលទ្ធផល៥:0។ ការបញ្ចប់ក្នុងលទ្ធផលដ៏គួរឱ្យកត់សម្គាល់ពីសំណាក់កីឡាករ Aguero, Bernardo Silva, Fernandinho និង Riyad Mahrez ព្រមទាំងSaneបានកត់សម្គាល់ថាក្រុម Man City រក្សាកំណត់ត្រាជ័យជំនះមិនទាន់ស្គាល់ចាញ់នៅរដូវកាលថ្មីនេះដើម្បីបន្តវិថីការពារតំណែងជើងឯកផងដែរ។

លោក Guardiola បាននិយាយថា: ក្រោយពីយើងបានរកគ្រាប់បាល់ទី ២ និងទី ៣យ៉ាងរហ័សនៅតង់ទី២វាមានភាពងាយស្រួលជាងមុន។ Bernardo Silva រកបានគ្រាប់បាល់ទី២មិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យ និងឱកាសដែលយើងបានបង្កើតឪកាសដើម្បីរកបាន បីពិន្ទុបន្ថែមទៀត។

ប្រភព៖ BBC