Julen Lopetegui បានដឹងខ្លួនរួចទៅហើយថា ពេលវេលារបស់លោកក្នុងការដឹកនាំ Real Madrid គឺត្រូវបានបញ្ចប់ទៅហើយ បន្ទាប់ពីចាញ់ Barcelona ៥-១ នៅកីឡដ្ឋាន Nou Camp កាលពីយប់មិញ ខណៈដែលក្រោយចប់ការប្រកួត លោកបានដើរទៅឱបលាកីឡាករក្រុមស្តេចស ជាច្រើន ទាំងទឹកមុខស្រងោតស្រងាត់ ដោយអារម្មណ៍អាឡោះអាល័យ។

Real Madrid’s Brazilian defender Marcelo (L) is hugged by Real Madrid’s Spanish coach Julen Lopetegui as he leaves the pitch during the Spanish league football match between FC Barcelona and Real Madrid CF at the Camp Nou stadium in Barcelona on October 28, 2018. (Photo by Josep LAGO / AFP)

បើតាម Goal បានឲ្យដឹងថា Real Madrid នឹងបណ្តេញអ្នកចាត់ការ Lopetegui នៅថ្ងៃចន្ទនេះ ខណៈដែលអតីតអ្នកចាត់ការក្រុម Chelsea លោក Antonio Conte ជាបេក្ខភាព ដែលត្រូវដឹកនាំក្រុមស្តេចស ជាបន្ត។ ប្រភពជិតស្និទពីក្លឹប Real បានប្រាប់ដល់ Goal ថា៖ “យើងត្រូវតែសម្រេចចិត្ត។ យើងមិនអាចបន្តនៅបែបនេះយូរទៀតទេ”។

julen-lopetegui-real-madrid-2018-19_1k8bzu638b3331s34h9i3inse3

បរាជ័យយប់មិញ បានធ្វើឲ្យ Real Madrid ចាញ់៣ប្រកួតជាប់ៗគ្នានៅ La Liga ជាលើកដំបូង គិតតាំងពីឆ្នាំ២០០៩ និងធ្វើឲ្យពួកគេធ្លាក់ទៅឈរដល់លេខ៩ ក្នុងតារាង La Liga ដោយចាញ់ក្រុមកំពូលតារាង Barcelona ចំនួន ៧ពិន្ទុ។ Real Madrid នឹងបើកការប្រជុំធំមួយ នៅយប់ថ្ងៃចន្ទនេះ ដើម្បីប្រកាសបញ្ចប់តំណែង Lopetegui តែម្តង និងប្រកាសតែងតាំងអ្នកចាត់ការថ្មីផងដែរ៕