ក្រុម Man.United របស់លោក Jose Mourinho បានស្តារមុខមាត់ឡើងវិញក្រោយពីចាញ់ក្រុម Juventus ក្នុងលទ្ធផល ១-0 កាលពីថ្ងៃអង្គារដោយបានផ្តួលក្រុមភ្ញៀវ Everton ២:១ នៅកីឡាដ្ឋាន Old Trafford ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១០ កាលពីយប់ថ្ងៃអាទិត្យ ទី២៨ ខែតុលា ២០១៨ នេះ។ ២គ្រាប់របស់ក្រុមក្រុមម្ចាស់ផ្ទះបាននាំមុខមុនដោយកីឡាករ Paul Pogba នៅនាទីទី២៧ ខណៈមិត្តរួមជាតិបារាំង Anthony Martial បន្តរកបានគ្រាប់ទី២នៅនាទីទី៤៧ ដើម្បីបញ្ចប់ក្នុងលទ្ធផល ២:0 នៅតង់ទី១។

ក្រុម Everton ដែលបានទទួលជ័យជម្នះចំនួនបីប្រកួតជាប់គ្នាបានបញ្ចប់ក្នុងលទ្ធផលបរាជ័យចាញ់ក្រៅទឹកដី ទោះបីជាខ្សែបម្រើ Gylfi Sigurdsson បានស៊ុតបាល់ប៉េណាល់ទីវាយបកតាមពីក្រោយ ១:២ នៅនាទីទី៧៧ ប៉ុន្តែលទ្ធផលបានរក្សាដល់បញ្ចប់ការប្រកួត Man.United ២:១ Everton។ ក្រុម Man.United មានចំណាត់ថ្នាក់លេខ៨ និងត្រូវការ ៥ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឡើងទៅឈរនៅក្រុមកំពូលទាំង៤។
ការប្រកួត ១គូទៀតរវាងក្រុមម្ចាស់ផ្ទះ Burnley និងក្រុមភ្ញៀវតោខៀវ Chelsea នាថ្ងៃអាទិត្យ ទី១៨ សម្រាប់សប្តាហ៏ទី១០ នៅក្របខណ្ឌ Premier League។ ក្រុមភ្ញៀវមានឪកាសរបកបានគ្រាប់បាល់ជ័យជំនះរហូតដល់ ៤គ្រាប់និងធ្វើអោយក្រុមម្ចាស់ផ្ទះមិនអាចវាយបកតបតបានមកវិញទេ។ ៤គ្រាប់របស់ក្រុមគ្រូបង្វឹកលោក Maurizio Sarri រកបានដោយកីឡាករ Morata(នាទីទី២២), Barkley នាទីទី(៥៧)Willian នាទីទី(៦២) និង Loftus-Cheekនាទីទី(៩០+២)។ បញ្ចប់ការប្រកួតក្រុម Burnley ០:៤ Chelsea។ សម្រាប់ក្រុម Chelsa ក្រោយបញ្ចប់ការប្រកួតនេះកំពុងឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ២ពិន្ទុពីក្រោមក្រុមកំពុងនាំមុខតារាង Liverpool។
ប្រភព៖ BBC
Man.United ផ្តួល Everton នៅ Champion League ខណៈ Chelsea លត់ Burnley ចាស់ដៃ
អត្ថបទទាក់ទង
