ក្រោយពីបានជួយក្រុម At.Madrid ឈ្នះពានរង្វាន់ Europa League និងជម្រើសជាតិបារាំងលើកពាន World Cup ជាលើកទី២ ក្នុងប្រវត្តិសាស្រ្ត នៅឆ្នាំ២០១៨ នេះ។ ខណៈដែលខ្សែប្រយុទ្ធបារាំង Antoine Griezmann គឺជាបេក្ខជនឈានមុខគេម្នាក់ ដែលអាចនិងមានឪកាសខ្ពស់ទទួលបានពានរង្វាន់បាល់មាស(Ballon D’or)សម្រាប់អាជីពរបស់ខ្លួន។

Griezmann បានប្រាប់ ESPN FC ថា : ខ្ញុំពិតជាមានក្តីស្រមៃចង់ឈ្នះវា។ ខ្ញុំមិនខ្លាចនិយាយពីសុបិន្តលើកពាន Ballon d’Or ពានក្របខ័ណ្ឌ Champions League និងការឈ្នះពាន World Cup។ ខ្ញុំស្រមៃចង់មានកូនបីនាក់ក្តីសុបិន្តទាំងនោះជម្រុញចិត្តអ្នកអោយអ្នកភ្ញាក់ពីព្រលឹម ហើយអ្នកមានគោលដៅច្បាស់លាស់ដើម្បីសម្រេចបាន។ ពានបាល់មាសជាពានផ្ទាល់ខ្លួនសម្រាប់កីឡាករឆ្នើម និងជាពានរង្វាន់ជាប្រវត្តិសាស្ត្រដ៏ល្បីបំផុត។

ខ្សែប្រយុទ្ធឆ្នើម វ័យ ២៧ឆ្នាំអតីតកីឡាករក្រុម Real Sociedad រូបនេះ បន្តថាៈ ចាប់តាំងពីខ្ញុំមានអាយុ ៣ ទៅ ១៨ឆ្នាំនៅពេលដែលខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យាក្នុងអាជីពរបស់ខ្ញុំដំបូងពិតជាមានការលំបាកណាស់ ប៉ុន្តែពួកគេគឺឪពុកម្តាយបងប្អូនរបស់ខ្ញុំ និងខ្ញុំផ្ទាល់បានជម្រុញឪកាសអោយកើតមានបាន រហូតមកដល់សព្វថ្ងៃនេះ។

ប្រភព៖ Besoccer