ក្រុម Chelsea បានទម្លាក់ក្រុម Derby របស់លោក Frank Lampard ឲ្យធ្លាក់ចេញពីពាន League Cup កាលពីថ្ងៃពុធ បើទោះបីក្រុមស្ថិតក្នុងក្របខ័ណ្ឌ Championship បានខិតខំព្យាយាមយ៉ាងខ្លាំងក្លាដើម្បីស្រោចស្រង់ពីការប្រព្រឹត្តកំហុសនៅតំបន់ការពារក៏ដោយ។

ក្រុមដែលមានការផ្លាស់ប្តូរច្រើនរបស់លោក Maurizio Sarri បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-២ ខណៈដែលគ្រាប់បាល់ទាំង ៥គ្រាប់សុទ្ធសឹងបានកើតឡើងនៅត្រឹមតង់ទី១ នៅរាត្រីមួយ ដែលនៅពេលនោះជ័យជម្នះដ៏បានកើតឡើងសម្រាប់ក្រុម Arsenal, Tottenham និង Middlesbrough ផងដែរ។ ការប្រព្រឹត្តកំហុស ២លើកក្នុងតំបន់ការពារនៅកីឡដ្ឋាន Stamford Bridge ពីសំណាក់កីឡាករ Fikayo Tomori ដែលខ្ចីជើងក្លិប Chelsea និង Richard Keogh នៅចន្លោះគ្រាប់បាល់របស់ Jack Marriott បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ២-១។ ក្រុមរបស់លោក Lampard បានតាមស្មើក្នុងរយៈពេលដ៏ខ្លី នៅមុនពេលតង់ទី១ តាមរយៈកីឡាករ Martyn Waghorn នៅមុនពេល Cesc Fabregas បានរក្សាការនាំមុខ ដើម្បីផ្តួល់ជ័យជម្នះសម្រាប់ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League តែម្តង។

លោក Lampard ដែលជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុតរបស់ Chelsea នោះ បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅ នៅថ្ងៃនៃការវិលទៅកាន់កីឡដ្ឋាន Stamford Bridge វិញក្នុងនាមជាអ្នកចាត់ការទូទៅម្នាក់ ដែលនាំឲ្យបរិយាកាសស្ថិតក្នុងភាពរំភើបនៅមុនពេលចាប់ផ្តើមប្រកួត។ ជាមួយគ្នានេះ ក្រុម Arsenal បានជួបការភិតភ័ក្រោមស្នាដៃក្រុម Blackpool របស់ League One មុននឹងដណ្តើមជ័យជម្នះ ២-១ តាមរយៈគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Stefan Lichtsteiner និង Emile Smith-Rowe៕