ខ្សែបម្រើរបស់ Manchester United កីឡាករ Paul Pogba បានទម្លាយឲ្យដឹងពីអំពីហេតុផលនៃបច្ចេកទេសទាត់ប៉េណាល់ទីរបស់ខ្លួន ក្រោយមានការរិះគន់ជាច្រើន។ រឿងរ៉ាវមានការពិភាក្សាច្រើនច្រើននៅពេលដែលបិសាចក្រហមជួប Everton ក្នុងពាន Premier League កាលពីចុងសប្ដាហ៍។ ក្នុងការប្រកួតនោះ Man Utd ទទួលបានបាល់ប៉េណាល់ទីមួយបាល់ត្រូវចាត់ចែងទាត់ដោយ Pogba។

បន្ទាប់អាជ្ញាកណ្ដាលផ្លុំកញ្ចែ Pogba បានរត់យឺតៗ២៨ជំហាន ទម្រាំតែបានទាត់បាល់ទៅមុខ។ ទាត់ជើងដំបូងត្រូវអ្នកចាំទី Jordan Pickford ជួយបាន តែសំណាងបាល់នោះខ្ទាត់មកវិញ ធ្វើឲ្យ Pogba បន្ថែមចូលទីបានសម្រេច។

ដោយសារមានការរិះគន់ច្រើនចំពោះស្ទីលទាត់បែបនេះកីឡាករជម្រើសបារាំងបានពន្យល់ថា៖ “ខ្ញុំព្យាយាមបំភាន់អ្នកចាំទី។ ខ្ញុំតែងតែទាត់បែបនេះ។ យ៉ាងណា ខ្ញុំប្រហែលជាត្រូវហាត់ប្ដូរស្ទីលទាត់ ព្រោះអ្នកចាំទីប្រហែលដឹងពីជំហានខ្ញុំហើយ អ្វីដែលសំខាន់ខ្ញុំទាត់បាល់នោះចូលទី”៕

កីឡាករ Paul Pogba បានពន្យល់ពីក្បាច់ទាត់ប៉េណាល់ទីរត់យឺតៗរបស់ខ្លួន
អត្ថបទទាក់ទង
