ក្រុមខ្លាំងរបស់អេស្ប៉ាញ​ FC Barcelona បានរង​បរាជ័យនៅក្នុង​ទឹកដី​ លីគ​លើក​ដំបូង​​រយៈ​ពេល ​២​ឆ្នាំ​ចុង​ក្រោយ​បន្ទាប់​ពី​លេង​ចាញ់ល្លឹប​ Real Betis ដោយ​លទ្ធផលមិននឹកស្មាន​ ៣​ទល់​នឹង​៤​ នៃភាពអាម៉ាសបំផុតរបស់ក្រុមអ្នកមានបុណ្យ១នេះ។​

កីឡាករ Junior Firpo ជា​អ្នក​បើក​ឆាក​គ្រាប់​ទី១មុនគេ​នៅលើទឹកដី​ Nou Camp ត្រឹម​តែ២០​នាទី​ដំបូង​ មុន​ពេល​ដែលមិត្តរួមក្រុម​ Sánchez Rodrígue បាន​បន្ថែម​១​គ្រាប់​ទៀត​ឲ្យ​ក្រុម​ភ្ញៀវ​នៅ​នាទី​៣៤។​ ចូល​វគ្គ​ទី​ពីរ​នាទី​៦៨​ តែតារាឆ្នើមដែលជាប់ពានរង្វាន់ Ballon d’Or ៥សម៏យកាល lionel Messi បានទាត់បាល់​ប៉េណាល់ទី​ឲ្យ​ក្រុមរបស់ខ្លួន Fc Barcelona តាម​ពី​ក្រោយ​បាន​១​គ្រាប់​​វិញ​ តែ​មិត្ត​រួម​ជាតិ​អាហ្សង់ទីន​ Lo Celso ស៊ុត​គ្រាប់ទី​៣​ឲ្យ​ Betis បន្ត​នាំ​មុខ​ ៣-១។​

នៅក្នុងការ​ប្រកួត​កាន់​តែ​ក្ដៅ​គគុក​នៅ​ពេល​ Vidal តាម​ឲ្យ​ម្ចាស់​ផ្ទះ​បាន​ ២-៣​ ត្រឹម​នាទី​៧៩​ តែ​ Canales របស់​ Betis បាន​បន្ត​ដាក់​សម្ពាធ​លើ​ Barca ក្រោយ​សម្រេច​គ្រាប់​ទី​៤​នៅ​នាទី​៨២ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ Rakitic បានត្រូវ​រងពិន័យ​កាត​ក្រហម​បណ្ដេញ​ចេញ។ តែទោះជាយ៉ាង​ណាក៏ដោយ​នៅ​នាទី​៩០+២ Messi ស៊ុត​ឲ្យ​ Barcelona បាន​១​គ្រាប់​ទៀត​ប៉ុន្តែ​នៅ​មិន​អាច​ឲ្យ​ក្រុម​លោក​ Valverde គេច​ផុត​ពី​បរាជ័យ​បាន៕