លោក Sir Alex Ferguson អតីតអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Man Utd បានវិលត្រលប់មកបង្ហាញខ្លួននៅថ្ងៃទី១១ ខែ១១ ២០១៨ យប់មិញនេះ ក្នុងជំនួបរវាងក្លឹបរួមទីក្រុងទាំងពីរគឺក្រុមម្ចាស់ផ្ទះ Man.City និងក្រុម Man.United នៅកីឡាដ្ឋាន Etihad Stadium។

គ្រូបង្វឹកដ៏មានឥទ្ធិពលលោក Ferguson បានបង្ហាញពីស្ថានភាពដែលអ្នកគាំទ្រមើលទៅលោកកំពុង មានសុខភាពល្អប្រសើរឡើងវិញច្រើន ជាមួយនិងការបង្ហាញនូវក្រសែភ្នែកដែលបុរសមានវ័យ៧៧ឆ្នាំរូបនេះ កំពុងសម្លឹងមើលកីឡាករនិង ក្រុមជាទីស្រឡាញ់របស់ខ្លួនត្រៀម និងចូលរួមការប្រកួត។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីសម្រាប់ជំនួប Derby កាលពីយប់មិញ ក្រុមភ្ញៀវ Man.United បានទទួលរងបរាជ័យក្នុងលទ្ធផល៣:១ និង កំពុងឈរនៅចំណាត់ថ្នាក់ទី៨ មានគម្លាតពីក្រុមលេខ១ Man.City ចំនួន១២ពិន្ទុ។

អ្នកចាត់ការទូទៅសញ្ជាតិស្កុតឡេនដ៏ល្បីល្បាញដែលធ្លាប់នាំ Man.United លើកពានលីកកំពូលអង់គ្លេស ១៣សម័យ បានរង ក្នុងសភាពជម្ងឺ ហូរឈាមក្នុងខួរក្បាល(ដាច់សរសៃឈាម)នៅខែឧសភាប៉ុន្តែគាត់បានជាសះ ស្បើយវិញយ៉ាងឆាប់រហ័ស និងបានត្រលប់មកបង្ហាញខ្លួនជាលើកដំបូងនៅកីឡាដ្ឋាន Old Trafford វិញកាលពីខែកញ្ញានិងទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។
ប្រភព៖ sportbible
