ចាប់តាំងពីពេលចូលមកកាន់តួនាទីជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុម Real Madrid លោក Santiago Solari អាចនិយាយបានថាវាជាសុបិនអាក្រក់មួយសម្រាប់អ្នកចាំទី Keylor Navas។ នៅក្នុងយុទ្ធសាស្ត្ររបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានជ្រើសរើសយកសមាជិកថ្មីគឺ Thibaut Courtois ជាអ្នកចាំទីទីជម្រើសទី១ របស់គាត់។ ក៏ព្រោះតែមូលហេតុនោះគឺលោក Florentino Perez គឺជាបុគ្គលសំខាន់ ដែលបានជ្រោមជ្រែងចូលរួមដោយផ្ទាល់ដើម្បីចុះកិច្ចព្រមព្រៀងនាំយកជាមួយកីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះ មករួមក្រុមមុនចាប់ផ្តើមរដូវកាលថ្មី(២០១៨-២០១៨)នេះ។

ក្រលេកមើលអតីតកាលក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Julen Lopetegui អ្នកចាំទីឆ្នើមទំាង២ រូបនេះត្រូវបានដាក់អោយចូលលេងឆ្លាស់គ្នាស្ទើរតែរៀងរាល់សប្តាហ៍។ ជាការពិត Courtois សមាជិកថ្មីត្រូវបានចាប់ផ្តើមចូលបង្ហាញខ្លួនបន្តិចម្តងៗជាញឹកញាប់ ខណៈក្រុមតែងមានឆន្ទៈត្រៀមជ្រើសរើសសម្រាប់ពួកគេទាំងពីរដើម្បីទទួលបានតួនាទីទៀងទាត់។ ប៉ុន្តែយោងការចុះផ្សាយរបស់ El Confidencial បានអោយដឹងថាៈ គោលនយោបាយនោះចប់ហើយ។ Courtois គឺជាជម្រើសដំបូងមិនមានការជំទាស់នាពេលបច្ចុប្បន្នសម្រាប់ Real Madrid។

ក្រោយចូលមកកាន់តួនាទីជាគ្រូបង្វឹកបម្រុងលោក Solari ជឿជាក់ថាទម្រង់លេងរបស់ក Courtois មានភាពប្រដំប្រសងគ្នាជាមួយក្រុមនិងមានស្មារតីល្អជាង Navas ទោះបីជាមានមតិភាគច្រើនលើកឡើងថាជម្រើសដំបូងគួរតែជា Keyler សមនឹងទទួលបាន សម្រាប់គុណសម្បត្តិដែលបានជួយក្លឹបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយសម្រាប់ការប្រកួតធំៗ។

ប៉ុន្តែផ្ទុយទៅវិញអ្វីដែលសំខាន់បំផុតសម្រាប់លោក Solari ពេលនេះគឺចាត់ទុក Courtois ជាកីឡាករម្នាក់ដែលប្រធានក្លឹបលោក Florentino Perez ផ្ទាល់ធ្វើការនៅលើការនាំយកមករួមក្លឹប។ អាចនិយាយបានថាទង្វើនេះនឹងបង្កើនឱកាសព្រមទាំងទំនុកចិត្តពីសំណាក់ប្រិយមិត្តគាំទ្រ ពិសេសគឺប្រធានក្លឹបដើម្បចូលកាន់តួនាទីជាគ្រូបង្វឹកអចិន្រ្តៃយ៍។

ប្រភព៖ sport-english