ខ្សែប្រយុទ្ធ Danny Welbeck ទើបតែធ្វើការ វះកាត់របួសកជើង ប៉ុន្តែអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Unai Emery នៅមិនទាន់បានដឹងច្បាស់ថាកីឡាករអន្តរជាតិអង់គ្លេសរូបនេះនឹងមានលទ្ធភាពវិលត្រឡប់មកកាន់ទីលានប្រកួតវិញក្នុងរដូវកាលនេះនៅពេលណានោះទេ។ Welbeck វ័យ ២៧ឆ្នាំរូបនេះបានរងរបួសនេះនៅកំលុងការប្រកួតពានរង្វាន់ Europa League កាលពីថ្ងៃព្រហស្បតិ៍ជាមួយ និងក្រុមព័រទុយហ្គាល់ Sporting Lisbon ហើយត្រូវបានសែងចេញពីការប្រកួត។

អតីតគ្រូបង្វឹក PSG លោក Emery បានប្រាប់អោយដឹងថាៈ វាជាបញ្ហារងរបួសដ៏ធំមួយសម្រាប់គាត់(Welbeck) ហើយគាត់បានទទួលការវះកាត់កាលពីថ្ងៃសុក្រ។មានសំនួរចោតឡើងថា Welbeck នឹងវិលត្រលប់មកជួយក្រុមនៅពេលណានោះ? ខ្ញុំយល់ថាគ្រូពេទ្យអាចឆ្លើយចម្លើយបានល្អជាងខ្ញុំ។

Welbeck ដែលបានស៊ុតបញ្ចូលទី ៥គ្រាប់ក្នុង ១៤ប្រកួតសម្រាប់ Arsenal នៅរដូវកាល(២០១៨-២០១៩)នេះក៏ជាប់ឈ្មោះ ក្នុងក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតជាមួយសហរដ្ឋអាមេរិកនិងក្រូអាតនៅសប្តាហ៍ក្រោយផងដែរនោះ។

ប្រភព៖ bbc