ក្រុមជើងខ្លាំងរបស់អេស្ប៉ាញរហ៏សនាមស្តេចស Real Madrid បានបន្យកតឈ្នះ៤ប្រកួតជាប់ៗគ្នា ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្តោះអាសន្នលោក Santiago Solari បន្ទាប់ពីឈ្នះ Celta Vigo ៤-២ កាលពីយប់ថ្ងៃទី 11 November 2018 នៅក្នុងក្របខណ្ឌ៏ La Liga។

លោកគ្រូបណ្តោះអាសន្ន Solari ដែលឡើងដឹកនាំជំនួសតំណែង Julen Lopetegui ក្រោយដឹកនាំចុងក្រោយចាញ់ Barcelona ៥-១ កាលថ្ងៃទី២៨ ខែតុលា បានដឹកនាំបង្ហាញទម្រង់លេងយ៉ាងល្អ និងជួយឲ្យ Real Madrid ត្រឡប់មកប្រជែងពាន La Liga ជាថ្មី ដោយចាញ់ Barca តែ៤ពិន្ទុប៉ុណ្ណោះ។ Madrid ឈរលេខ៦ ក្នុងតារាង ដោយគម្លាតពី Top 4 ចំនួន៣ពិន្ទុ និងចាញ់ក្រុមកំពូលតារាង៤ពិន្ទុ។

នៅក្នុងច្បាប់របស់ La Liga បានចែងថា: អ្នកចាត់ការបណ្តោះអាសន្ន ដឹកនាំរយៈពេលយ៉ាងយូរ១៤ថ្ងៃ ហើយបើលើស១៤ថ្ងៃ នោះនឹងក្លាយជាអ្នកចាត់ការពេញសិទ្ធិ។ ដូច្នេះ Solari វ័យ៤២ឆ្នាំ អាចនឹងក្លាយជាអ្នកចាត់ការក្រុម Real Madrid ពេញសិទ្ធិជាផ្លូវការ នៅសប្តាហ៍នេះ៕
ប្រភព៖ BBC
លោក Santiago Solari គ្រូបណ្តោះអាសន្នដឹកនាំ Real Madrid ឈ្នះ៤ប្រកួតជាប់ៗគ្នា(វិដេអូ)
អត្ថបទទាក់ទង
