ខ្សែប្រយុទ្ធរបស់ក្រុម LA Galaxy បានឈ្នះបេក្ខភាពគូប្រជែងគឺអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney ក្នុងការបោះឆ្នោតសម្រាប់ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ២០១៨(MLS Newcomer award) និងត្រូវបានប្រគល់ជូនកីឡាករដែលមានបទពិសោធន៍ក្នុងអាជីព និងធ្វើឱ្យមានការចាប់អារម្មណ៍បំផុតនៅក្នុងរដូវកាលដំបូងរបស់គាត់នៅលីកកំពូលសហរដ្ឋអាមេរិក។ ពានរង្វាន់នេះត្រូវបានសម្រេចដោយសម្លេង បោះឆ្នោតពីសំណាក់អ្នកគ្រប់គ្រងរបស់ MLS, ប្រព័ន្ធផ្សព្វផ្សាយសារពត៌មាន និងកីឡាករដែលកំពុងលេងនៅក្របខណ្ឌ MLS នាពេលបច្ចុប្បន្ន។

Ibrahimovic បានផ្ទេរពីក្រុម Manchester United មកចូលរួមជាមួយ LA Galaxy កាលពីខែមីនា ២០១៨ និងស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងការបង្ហាញខ្លួនជាលើកទី១ របស់ខ្លួនទល់នឹងក្រុម Los Angeles FC រួមទាំងការស៊ុតបញ្ចូលទីយ៉ាងល្អពីចម្ងាយ ៤០ម៉ែត្រយ៉ាងល្អ។

កីឡាករអន្តរជាតិស៊ុយអ៊ែតវ័យ ៣៧ឆ្នាំរូបនេះបានបញ្ចប់រដូវកាលដំបូងនៅ MLS ដោយស៊ុតបាន ២២គ្រាប់និងចែកបាល់អោយមិត្តរួមក្រុម(Assist) ១០លើកក្នុងការបង្ហាញខ្លួនចំនួន ២៧លើកមានសម្លេងគាំទ្រ ៣៦ភាគរយសម្រាប់ពានរង្វាន់ Newcomer ទោះបីជា LA Galaxy បានបាត់បង់ឪកាសលើកពានក្នុងវគ្គ Play-Off ទៅហើយក្តី។ Rooney ឈរនៅលំដាប់ទី២ ជាមួយនឹងសម្លេងគាំទ្រ ៣២ភាគរយដោយបានជំរុញឱ្យក្រុមឈានមកកាន់វគ្គ Play-off បន្ទាប់ពីចាក់ចេញពី Everton មកចូលរួមជាមួយ DC United។ កីឡាករ Carlos Vela នៃ LAFC បានឈរនៅលេខរៀងទី៣។

ប្រភព៖ Besoccer