ខ្សែប្រយុទ្ធរបស់កាំភ្លើងធំ Arsenal កីឡាករ Danny Welbeck បានទទួលការវះកាត់ជាលើកទី២ នៅលើរបួសកជើងខាងស្តាំរបស់គាត់។ កីឡាករអង់គ្លេសវ័យ 27ឆ្នាំរូបនេះបានទទួលរងរបួសក្នុងកំលុងការប្រកួត Europa League កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹង Sporting Lisbon ហើយត្រូវបានសែងចេញពីទីលានប្រកួត។

អ្នកចាត់ការ Unai Emery បានប្រាប់ កាលពីថ្ងៃអាទិត្យថាគេមិនដឹងថាខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះនឹងវិលត្រឡប់មកវិញក្នុងរដូវកាលនេះទេ ស្របពេលក្រុមកាំភ្លើងធំ Arsenal បានចេញសេចក្តីថ្លែងការណ៏ថា: Danny នឹងចាប់ផ្តើមស្តារកាយសម្បទាបានល្អឡើងវិញនាពេលឆាប់ៗនេះ។ ការវះកាត់លើកទី២ នេះបានដំណើរការយ៉ាងល្អដោយមិនមានផលវិបាកអ្វីទេក្លឹបនឹងផ្តល់ឱ្យ Dany នូវការព្យាបាលដ៏ល្អបំផុតដើម្បីឱ្យគាត់មានកាយសម្បទារឹងមាំជាថ្មីម្តងទៀតកាន់តែលឿនតាមដែលអាចធ្វើទៅបាន។

Welbeck ស៊ុតបញ្ចូលទី ៥គ្រាប់ក្នុង ១៤ប្រកួតសម្រាប់ក្រុម Arsenal នៅរដូវកាលនេះត្រូវបានកោះហៅ ក្នុងក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតមិត្តភាពជាមួយសហរដ្ឋអាមេរិកនិងក្រូអាតនៅសប្តាហ៍ក្រោយផងដែរនោះ។

ប្រភព៖ BBC